ប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំនៅសាលាខេត្តកំពង់ឆ្នាំង នាថ្ងៃទី ២០-២១ ខែកក្កដា ឆ្នាំ ២០២២ ដើម្បីជូនដំណឹងជូនដល់អភិបាលខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អំពីលទ្ធផលនៃការអង្កេតស្រាវជ្រាវ ទៅលើករណីឯកឧត្តម ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង និងការរួមគ្នាដោះស្រាយបញ្ចប់ទាំងស្រុងរាល់ពាក្យប្តឹងមក អ.ប.ព. ដែលមានក្នងខេត្ត: ករណីសំណុំរឿងនៅ កោះក្ទម្ព (ពាក្យប្តឹងលេខ ៤៥០/២០), ទីទួលសុវត្ថិភាព (ពាក្យប្តឹងលេខ ០៤៣០/១៨), ករណីបម្លាស់ទីឡើងគោក (ឃុំឆ្នុកទ្រូពាក្យប្តឹងលេខ (០០៦៦/២០, ០២៧៤/២០ និងឃុំខុនរ៉ុង ពាក្យប្តឹងលេខ ០១៨៧/២១+០១៨៨/២១), បឹងកន្ទប (ពាក្យប្តឹងលេខ ០៣៥០/២១), ករណីលោកស្រី ជៀម ច័ន្ទស៊ីម (ពាក្យប្តឹងលេខ ០៤៦១/២០) និងករណីប្លង់ជាន់គ្នា ស្រុកទឹកផុស (ពាក្យប្តឹង លេខ ២៥០/២២) ។