(សៀមរាប)៖ អគ្គិសនីកម្ពុជា បានជូនដំណឹងថា នៅរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ មានករណីដាច់ចរន្តអគ្គិសនីតាមតំបន់មួយចំនួន ក្នុងសង្កាត់ជ្រាវ សង្កាត់ទឹកវិល និងឃុំខ្នាត ក្រុងសៀមរាប ខេត្តសៀមរាប។
ករណីដាច់ចរន្តអគ្គិសនីនេះ ផ្តើមចេញពីទ្វារចរន្តលេខ៣ ចេញពីអនុស្ថានីយទី១ ដោយសាររន្ទះ បានបាញ់ដាច់ខ្សែបណ្តាញតង់ស្យុងមធ្យម២២គីឡូវ៉ុល។
នៅពេលនេះ ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង០៨៖០៣នាទីយប់នេះ៕