តាមការសន្និដ្ឋានរបស់អ្នកស្រាវជ្រាវ ប្រាសាទអង្គរ ប្រើកម្លាំងពលកម្មប្រម៉ាណជាង 300 000នាក់ និង ដំរី ជាង 6000ក្បាល និងប្រើប្រាស់ថ្ម សរុបប្រមាណជាង 10លានតោន នៅក្នុងទំហំ ខ្នាត , និង ភាពស៊ីមេទ្រី ឡើងដល់កំពូល ដែលត្រូវបាន គេជឿថាជាប្រាសាទសាសនា ដ៏ធំបំផុត របស់ពិភពលោក។
- អង្គរវត្តជាប់ជាស្ថាបត្យកម្មកំពូលក្នុងលោក
*លក្ខណៈពិសេសរបស់អង្គរវត្ត គឺជា
- ប្រាសាទដែលបង្រួមឧបទ្វីបទាំងអស់បញ្ជូលគ្នា។
-រៀងរាល់ថ្ងៃទី21ខែមីនាគឺព្រះអាទិត្យរះនិងលិចចំកណ្តាលកំពូលប្រាសាទអង្គរវត្តដែលចែករយៈពេល យប់ និង ថ្ងៃ ស្មើគ្នា (សមរាត្រី)
- គ្រប់អ័ក្សនៃប៉មរបស់ប្រាសាទ គឺកើតចេញពីរង្វង់មូលដែល តំណាងឲ្យហ្វូងតារា ត្រាគោ (Draco) កញ្ជុំសកលដែលមានអាយុកាល ប្រមាណជា 2លានឆ្នាំពន្លឺ ។
- ប្រាសាទអង្គរវត្តមាន រាងឆ្លុះអ័ក្ស 3 ជាន់ជាប់ៗគ្នាបើធៀបនឹងផ្ទៃទឹកបារាយ (បច្ចុប្បន្នបារាយខាងកើតត្រូវបានរីងស្ងួត) អ័ក្សទាំង3 ប្រៀបដូច រាងផ្កាយរណបដែលបង្ហោះនៅពេលបច្ចុប្បន្ន។
- គ្រឹះប្រាសាទធ្វើអំពីដីខ្សាច់ ដែលពឹងលើចរន្តខ្សែទឹករបស់ភ្នំគូលែនទាំងស្រុង។
- អង្គរវត្ត ស្ថិតនឹងខ្សែអ័ក្សទី7 នៃរយៈទទឹងរបស់ផែនដីដែលខ្សែរនោះជាន់គ្នាជាមួយនឹង ប្រាសាទពីរ៉ាមីត ជីហ្សា របស់អេសុីប ប្រាង្គឆីកឈេនអុីតសា របស់មុិចសុិច និងចុងក្រោយជាមួយរូបសំណាកមនុស្សបុរេប្រវត្តិ របស់ឈីលី ។
- ប្រាសាទមួយនេះមានលក្ខណៈពិសេសមួយគឺប្រែពណ៌ពីសំរិទ្ធទៅប្រាក់ ពីប្រាក់មកមាស ទៅតាមពេលវេលាមួយទៀងទាត់ ព្រឹក ថ្ងៃ និង រសៀល។
- អ្នកស្រាវជ្រាវបានឲ្យដឹងទៀតថា ប្រាសាទអង្គរវត្ត មានតម្លៃទាំងផ្នែកបញ្ញា ផ្នែកស្ថាបត្យកម្មនិងសម្បត្តិវប្បធម៌។
-អង្គរវត្តជាស្ថាបត្យកម្មបានទទួលការគណនានិងធ្វើឡើងយ៉ាងសុក្រឹត្យបំផុតនៅលើពិភពលោក។
- ក្រុមអ្នកស្រាវជ្រាវនៅតែចោទជាសំនួរទៅកាន់ប្រាសាទដ៏អស្ចារ្យក្នុងលោកនេះ។
Credit : To Owner