ថ្ងៃអាទិត្យ ១១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ភុន សារពេជ្រ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានដឹកនាំកិច្ចប្រជុំពិនិត្យអំពីវឌ្ឍនភាពការងារ និងទិសដៅបន្ត ជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រុង-ស្រុកទាំង៩ នៃខេត្តកំពត ដោយផ្ដោតសំខាន់អំពីសភាពការណ៏ទូទៅ លទ្ឋផលសម្រេចបាន សេចក្តីសន្និដ្ឋាន និងវាយតម្លៃអំពីចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពរ ។
កិច្ចប្រជុំបានកំណត់ទិសដៅរួមឆ្ពោះទៅកាន់ការពង្រឹង និងពង្រីកកម្លាំងក្នុងជួរយុវជន ទាំងក្នុងសាលា និងក្រៅសាលា ដោយធានាទាំងបរិមាណ និងគុណភាព ដើម្បីយកឈ្នះជូនគណបក្សប្រជាជនកម្ពុជា។ លទ្ឋផលទទួលបានក្នុងជួរយុវជនជាសមាជិកគណបក្សប្រជាជនកម្ពុជាដែលគ្រប់អាយុ១៨ឆ្នាំ សម្រាប់ការចូលរួមបោះឆ្នោតឆ្នាំ២០២៣ ទាំង៩ក្រុង-ស្រុក ដោយបានពង្រីកកម្លាំង និងចេញសេចក្តីសម្រេចជាគោលការណ៍បានចំនួន៣ស្រុក ដោយឡែកក្រុង-ស្រុកដ៏ទៃ គឺរៀបចំរួចរាល់ហើយដែរ នៅរងចាំតែសេចក្តីសម្រេចពីគណៈកម្មាធិការបក្សតែប៉ុណ្ណោះ។