ពលរដ្ឋ​ក្រីក្រ​លំបាក​ជីវភាព​ចំនួន​១១៥​គ្រួសារ​នៅ​ស្រុក​ទឹកផុស​បានទទួល​អំណោយ​

អំណោយ​មនុស្សធម៌​នេះ​ត្រូវបាន​ លោក​ ឈួ​រ ​ច័ន្ទ​ឌឿ​ន ​ប្រធានកិត្តិយស​គណ​:​ក​ម្មា​ធិ​ការ​សាខា និង លោកស្រី​ហ៊ី​ណាត​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា​លោក​កែវ​ពៅ​លោក​សៀក​គឹម​លៀង​អនុប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា​នាំយកទៅ​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដោយផ្ទាល់​ដៃ​នៅ​ព្រឹក​ថ្ងៃទី​៩​ខែកក្កដា ឆ្នាំ​២០១៩ ។
លោក​ប្រាក់ សោ​ភ័​ណ្ឌ នាយក​ប្រតិបត្តិ​នៃ​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា​អំណោយ​ដែល​ត្រូវ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ទាំង​១១៥​គ្រួសារ​នាពេលនេះ។គឺ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ ចំនួន​២០​គីឡូក្រាម​, មី​១​កេះ​, ត្រីខកំប៉ុង​១​យួរ (១០​កំប៉ុង ) ,​ឃី​ត​១​កញ្ចប់ ( មាន​មុង​១​ភួយ​១​ក្រ​ម៉ា​១​និង​សា​រ៉ុង​១),​ទឹកត្រី​ឬ​ទឹកស៊ីអ៊ីវ​១​យួរ​,​តែ​១​កញ្ចប់​,​អាវយឺត​១​និង​ថវិកា​ចំនួន​៣​ម៉ឺន​រៀល​។​
ក្នុងនោះ​ថវិកា​របស់​កាកបាទក្រហម​ចំនួន​២​ម៉ឺន​និង​ថវិកា​របស់លោក​ឈួ​រ​ច័ន្ទ​ឌឿ​ន​និង​លោកស្រី​ចំនួន​១​ម៉ឺន​រៀល​៕