ទស្សនាវីដេអូខ្លី អំពីភាពអស្ចារ្យនៃ​​ពិធីសម្ពោធ​វិមានឈ្នះ ឈ្នះ និងអបអរ​ខួប២០ឆ្នាំ នៃ​នយោបាយ​ឈ្នះ ឈ្នះ (Video inside)

(ភ្នំពេញ)៖ សល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ ពិធីសម្ពោធវិមានឈ្នះ ឈ្នះ និងពិធីអបអរខួប២០ឆ្នាំ នៃនយោបាយឈ្នះ ឈ្នះ ដែលជាព្រឹត្តិការដ៏អស្ចារ្យមួយ ប្រារព្ធឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងឈានចូលមកដល់។ ព្រឹត្តិការណ៍នេះ មានកម្មវិធីកម្សាន្តសប្បាយជាច្រើន ដែលរៀបចំឡើងដោយក្រសួងការពារជាតិ និងក្រសួងពាក់ព័ន្ធ ដើម្បីបង្ហាញពីកិត្យានុភាពវិមានឈ្នះ ឈ្នះ ក៏ដូចជាអបអរសាទរដល់បុណ្យចូលឆ្នាំសកលផងដែរ។ ខាងក្រោមនេះជាវីដេអូខ្លីមួយបង្ហាញអំពីទិដ្ឋភាពខ្លះៗ ដែលនឹងលេចឡើងក្នុងពិធីសម្ពោធវិមានឈ្នះ ឈ្នះ និងអបអរខួប២០ឆ្នាំ នៃនយោបាយឈ្នះ ឈ្នះ៖