Home
ទំព័រដើម
ព័ត៌មានសំខាន់ៗ
Home
ប្តីដើមឃើញអតីតប្រពន្ធអង្គុយហូបស៊ុបជុំគ្រួសារជាមួយសង្សារថ្មី ស្ទុះទៅចាក់ជាច្រើនកាំបិត បណ្តោលឲ្យបុរសជាសង្សារស្លាប់ អតីតប្រពន្ធ និងម្តាយក្មេករបួសធ្ងន់ (Video inside)
ប្តីដើមឃើញអតីតប្រពន្ធអង្គុយហូបស៊ុបជុំគ្រួសារជាមួយសង្សារថ្មី ស្ទុះទៅចាក់ជាច្រើនកាំបិត បណ្តោលឲ្យបុរសជាសង្សារស្លាប់ អតីតប្រពន្ធ និងម្តាយក្មេករបួសធ្ងន់ (Video inside)
December 25, 2018
(ភ្នំពេញ)៖ ប្ដីដើមឃើញអតីតប្រពន្ធនៅជាមួយសង្សារថ្មី ក៏ស្ទុះទៅចាក់ជាច្រើនកាំបិត បណ្ដាលឲ្យបុរសជាសង្សារស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈអតីតប្រពន្ធ និងម្ដាយក្មេករងរបួសធ្ងន់ ចំណែកឯជនដៃដល់វិញ បានរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោងជាង៧យប់ ថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះលេខ៧៩៣ (ហាង Family BBQ Buffet) ផ្លូវ១០១ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ បើតាមមន្ត្រីអាវុធហត្ថខណ្ឌចំការមន បានឲ្យដឹងមុននេះថា បុរសជនជាតិចិន ដែលជាប្ដីក្រោយនោះបានស្លាប់ ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យរុស្សី។ នគរបាលខណ្ឌចំការមនបានប្រាប់ឲ្យដឹងដែរថា បុរសដៃដល់ដែលធ្វើសកម្មភាពចាក់សម្លាប់មនុស្សនេះ គឺជាអតីតប្ដីរបស់នារីរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណទេ តែត្រូវបានគេស្គាល់ថាជាមន្ត្រីយោធា។ បើតាមការរៀបរាប់ពីសន្តិសុខយាមម៉ូតូមុខហាង បានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុគេបានឃើញនារីរងគ្រោះ (ជាប្រពន្ធ) និងក្រុមគ្រួសារ (មានកូន២នាក់ និងស្ត្រីម្នាក់ទៀតជាម្ដាយ) បានជិះរថយន្ត Highlander មួយគ្រឿងមកហាងកើតហេតុខាងលើ ទើបមួយសន្ទុះក្រោយមក មានជនជាតិចិនដែលជាសង្សារ ជិះកង់មកតាមក្រោយ ទើបនាំគ្នាហៅស៊ុបហូបជុំគ្នា មួយសន្ទុះក្រោយមកស្រាប់តែលេចមុខជនដៃ ដល់ជិះម៉ូតូមួយគ្រឿង ម៉ាក PCX មិនចាំស្លាកលេខ កាត់មុខហាងមួយជុំ រួចទើបជិះយកម៉ូតូទៅទុកនៅខាងក្រោយរថយន្ត ដែលគេចតចោលនៅក្បែរហាងខាងលើ រួចដើរចូលទៅក្នុងហាង ស្របពេលនោះដែលក្រុមនារីរត់តុ ក៏បានសាកសួររកថា អញ្ជើញពិសាអ្វីដែរ តែបុរសដៃដល់ មិនឆ្លើយតបនោះទេ បែរជាប្រញ៉ាប់ដើរសំដៅទៅរកបុរសជនជាតិចិនរងគ្រោះ ដែលកំពុងអង្គុយហូបស៊ុបជាមួយប្រពន្ធ និងកូនរួមទាំងម្ដាយក្មេក រួចធ្វើសកម្មភាពដកកាំបិតដែលទុកនៅក្នុងកាបូបស្ពាយនោះ ចាក់ទៅលើជនជាតិចិនជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ ហូរឈាមពេញហាង ចំណែកឯនារីជាប្រពន្ធ និងស្ត្រីជាម្ដាយក៏ត្រូវបានបុរសជាប្ដីនោះ ចាក់ជាច្រើនកាំបិត បណ្ដាលឲ្យរបួសធ្ងន់ទាំង២នាក់នោះ។ ក្រោយពីធ្វើសកម្មភាពចាក់ទៅលើមនុស្ស៣នាក់ខាងលើ បណ្ដាលឲ្យរងរបួសធ្ងន់ហើយ ជនដៃដល់បានដើរចេញពីហាងខាងលើទៅយកម៉ូតូវិញ ស្របពេលជាមួយគ្នានោះមានភ្ញៀវ និងបុគ្គលិកក្នុងហាង បានរត់ចេញមកជួយចាប់ដែរ តែដោយសារតែឃើញកាំភ្លើងនៅជាប់ចង្កេះរបស់ជនដៃដល់នោះ ទើប មិនមានអ្នកណាហ៊ានចូលទៅឃាត់ និងចាប់ឡើយ ទើបបណ្ដោយឲ្យជនដៃដល់ឡើងជិះម៉ូតូចេញទៅបាត់ស្រមោលតែម្ដង។ បន្ទាប់មកស្ត្រីជាប្រពន្ធ និងស្ត្រីជាម្ដាយដែលរងរបួស ត្រូវបានគេដឹកតាមម៉ូតូទៅសង្គ្រោះភ្លាមៗនៅឯគ្លីនិកឯកជន រីឯបុរសជនជាតិចិនត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យរុស្ស៊ីតែបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ក្រោយពេលកើតហេតុ គេឃើញមានកម្លាំងអាវុធហត្ថខណ្ឌចំការមន និងកម្លាំងនគរបាលខណ្ឌចំការមន ចុះមកកន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតតាមជំនាញរៀងៗខ្លួន៕
Facebook
Popular Posts
ការស្រាវជ្រាវពីប្រវត្តិការសាងសង់ដ៏មហស្ចារ្យនៃប្រាសាទអង្គរ
April 24, 2018
ជួយចែកចាយតៗគ្នា គ្រាន់ទុកប្រើ ទម្រង់ឯកសារគំរូ ផ្សេងៗដូចជា ខ្ចីប្រាក់ សងប្រាក់ ជួលផ្ទះជាដើម…!
October 09, 2019
អគ្គិសនីកម្ពុជា ជូនដំណឹងពី ករណីដាច់ចរន្តអគ្គិសនី នៅក្រុងសៀមរាប
April 24, 2018
សម្ដេចតេជោ ហ៊ុន សែន ប្រកាសមិនដាក់រដ្ឋមន្ដ្រីអសកម្មមួយចំនួន ដែលដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋមិនបាន ក្នុងរដ្ឋាភិបាលថ្មីនៅអាណត្តិក្រោយនេះ
April 23, 2018
សហគមន៍ទេសចរណ៍ត្រពាំងសង្កែរ មិនចាញ់នៅបរទេស
March 14, 2018
Featured Post
សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន លើកទី២៨
John D lano
October 13, 2022
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន នៅព្រឹកថ្ង…