លោកស្រី អោង សានស៊ូជី ផ្ញើសារអបអរសាទរជូន សម្តេចតេជោ ហ៊ុន សែន ដែលបន្តកាន់តំណែងជានាយករដ្ឋមន្រ្តី ក្នុងអាណត្តិថ្មី

(ភ្នំពេញ)៖ លោកស្រី អោង សានស៊ូជី ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានផ្ញើសារមួយដោយលោកស្រីបានបញ្ជាក់ជូនសម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះថា៖ «ខ្ញុំមានកិត្តិយសសូមសម្តែងអំណរសាទរ ជូនចំពោះសម្តេចតេជោ ក្នុងឱកាសដែលសម្តេចតេជោ ត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីនៃកម្ពុជា សាជាថ្មី ​និងសូមជូនពរសម្តេចតេជោ និងប្រជាជនកម្ពុជាបន្តទទួលបាននូវការអភិវឌ្ឍន៍ សន្តិភាព និងវិបុលភាព»។





សេនានាគ