អាជ្ញាធរខេត្តរតនគិរី បានអះអាងថា បន្ទាប់ពីការជន់លិចនេះអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តបាននិងកំពុងចុះអន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋរកទីទួលសុវត្ថិភាព។
ក្រសួងធនធានទឹក តាមរយៈទំព័រ Facebook ផ្លូវការបានបញ្ជាក់យ៉ាងដូច្នេះថា គិតត្រឹមម៉ោង៥ល្ងាច ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកទន្លេសេសាន្ត ក្នុងខេត្តរតនគិរី បានបន្តកើនឡើងដល់កម្ពស់ ៨.២៥ម៉ែត្រ ដែលជាកម្ពស់ទឹកលើសពីកម្រិតប្រកាសអាសន្ន៕


