ក្តីសុខពលរដ្ឋខ្មែរ គឺជាក្តីសុខតេជោ ហ៊ុន សែន

ជាក់ស្តែង ធ្វើល្អ បានល្អ !!! ហើយអំពើល្អរបស់លោកនាយករដ្ឋមន្ត្រី #ហ៊ុនសែន បាននិងកំពុងតែជះឥទ្ធិពល គ្របដណ្តប់ពេញទាំងផ្ទៃទូទាំងនគរ ។ ហើយក្តីសុខរបស់លោកនាយករដ្ឋមន្ត្រី ក៏បានប្រគល់ជូន រួមនិងក្តីសុខរបស់ពលរដ្ឋ ក្នុងសម័យសន្តិភាពនេះហើយ ។

ការស្រលាញ់ ការអាណិត ការពេញចិត្តអោបថើបសែលហ្វី របស់បងប្អូន កម្មករ កម្មការិនី អាជីវករ កសិករ និង បណ្តារមន្ត្រីរាជការ គ្រូបង្រៀន សិស្សានុសិស្ស ប្រកបដោយស្នាមញញឹម រំភើបស្រក់ទឹកភ្នែក ដោយមិនដឹងខ្លួននេះ គឺជាអារម្មណ៍ពិតៗ ។ បេះដូងថ្នាក់ដឹកនាំ បានត្របាញ់វិញជាមួយនិងបេះដូងពលរដ្ឋ ស្ទើរតែទូទាំងប្រទេស គឺបានដោយសារអំពើល្អ បានដោយការយកចិត្តទុកដាក់មើលថែ ប្រៀបបាននិងឪពុក ជាកូន ជាក្មួយ ជាចៅ ទៅហើយ ។

ពិតណាស់ !!! ប្រវត្តិសាស្ត្រខ្មែរ គ្មាននរណាអាចមកបំភ្លៃបាននោះឡើយ #សម្តេចតេជោហ៊ុនសែន គឺជាអ្នកតស៊ូប្រយុទ្ធរំដោះជីវិតខ្មែរ អោយរួចផុតពីរបបខ្មៅងងឹត របស់ក្រុមតិរិច្ឆានប៉ុល ពត​៕ យើងជាពលរដ្ឋខ្មែរ នៅតែស្រលាញ់ នៅតែអាណិត នៅតែពេញចិត្ត នៅតែគាំទ្របោះឆ្នោតជូន #សម្តេចហ៊ុនសែន អោយធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំនគរខ្មែរជាបន្តទៀត នៅឆ្នាំ២០១៨នេះ ដើម្បីបន្តចូលរួមរក្សាសន្តិភាព និង បន្តការចូលរួមកសាង អភវិវឌ្ឍន៍ប្រទេស អោយកាន់តែជឿនលឿនទៅមុខបន្តទៀត គឺបោះឆ្នោតអោយបក្សប្រជាជនកម្ពុជាមានលេខរៀងទី "២០" មានរូបសញ្ញាទេវតាបាចផ្កាជាសំគាល់ហើយនូវខាងស្តាំដៃហើយក្រោមគេបំផុត នោះជាការស្រេច​ ៕




ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨

ប្រភព៖ ក្រុមឆន្ទៈកូនខ្មែរ