ល្បីពេញហ្វេសប៊ុក! គូស្នេហឆ្លងប្រទេស ប្រុសស្រលាញ់ប្រុស កាន់ដៃគ្នាចូលរោងការ ប្រហារចិត្តស្រីៗ

Facebook៖ ជាការពិតណាស់! ក្នុងសង្គមខ្មែរយើងប៉ុន្មានឆ្នាំចុងក្រោយនេះគេសង្កេតឃើញថាមនុស្សស្រឡាញ់ភេទដូចគ្នាហាក់កើនឡើងគួឲ្យកត់សម្គាល់! នេះបើតាមការមើលឃើញជាក់ស្តែងនៅលើបណ្តាញសង្គមហ្វេសប៊ុកបុច្ចប្បន្ននេះ។ កាលពីពេលថ្មីៗ កន្លងទៅមកគេឃើញ មានមនុស្សស្រឡាញ់ភេទដូចគ្នាជាច្រើនត្រូវបានគេបង្ហោះចែកចាយពាសពេញបណ្តាញង្គមមានទាំងប្រុស ស្រឡាញ់ប្រុសដូចគ្នា និង ស្រីស្រឡាញ់ស្រីដូចគ្នា និងឈានដល់ចូលរោងការជាមួយគ្នា ឬសែនព្រែនជាមួយគ្នាជាដើម។ ជាក់ស្តែងនេះ! កាលពីពេលថ្មីៗនេះ! នៅលើគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Mii Oun បានបង្ហោះវីដេអូ១នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលជាពិធិកាត់ផ្លែឈើ និងនំ ក្នុងថ្ងៃរៀបមង្គលការនៃគូស្នេហា១គូដែលជាប្រុសស្រលាញ់ប្រុសភេទដូចគ្នា។ ក្នុងនោះដែរ បើតាមបញ្ជាក់ប្រាប់ពីប្អូនស្រី ខាងលើ គូស្នេហ១គូនេះ ដែលបានកាន់ដៃគ្នាដើរចូលរោងការនេះ គឺបុរសជាជនជាតិបរទេស ជាកូនកំលោះ និងបុរសជាជនជាតិខ្មែរជាកូនក្រមុំុ។ យ៉ាងណាមិញ! បន្ទាប់ពីវីដេអូនិងរូបភាពរបស់គូសេ្នហប្រុសស្រលាញ់ប្រុសបង្ហោះ នៅលើហ្វេសប៊ុករួចមក បានធ្វើឲ្យអ្នកលេងហ្វេសប៊ុក ស៊ែចែករំលែកយ៉ាងព្រោងព្រាត ព្រោះថាគូស្នេហប្រុសស្រលាញ់ប្រុស ១គូនេះ គឺជាស្នេហាឆ្លងប្រទេសទៀត ធ្វើឲ្យគ្រប់គ្នាសម្តែងការចាប់អារម្មណ៍និងកោតសរសើរយ៉ាងខ្លាំង។







កុំឲ្យខាតពេលយូរ ចង់ដឹងថា ក្នុងពិធីកាត់ផ្លែឈើរបស់គូស្នេហប្រុសស្រលាញ់ប្រុស១គូនេះ មានភ្ញៀវចូលរួមសប្បាយកុះករយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ។