ហេតុអ្វីបានជាប្រជាជនត្រូវទៅបោះឆ្នោត? ប្រទេសដែលបានរៀបចំការបោះឆ្នោតក្នុងការជ្រើសរើសមេដឹកនាំ មានន័យថា ជាប្រទេសដែលកាន់លទ្ធិប្រជាធិតេយ្យ ចំណែកប្រជាជននៅក្នុងប្រទេសគឺត្រូវរួមចំណែកឱ្យប្រទេសរបស់ខ្លួនមានប្រជាធិតេយ្យ គឺត្រូវទៅចូលរួមបោះឆ្នោត ព្រោះថា បើយើងមិនទៅចូលរួមបោះឆ្នោតនោះ មានន័យថា យើងមិនគាំទ្រឱ្យប្រទេសខ្លួនមានលទ្ធិប្រជាធិតេយ្យនោះទេ។ ការទៅបោះឆ្នោត គឺបង្ហាញថាអ្នកជាប្រជាពលរដ្ឋស្រលាញ់ ប្រទេសជាតិយ៉ាងពិតប្រាកដ យកចិត្តទុកដាក់លើជោគវាសនាប្រទេសរបស់ខ្លួន និងអនាគតរបស់ខ្លួនផងដែរ។
សន្លឹកឆ្នោតខ្ញុំ ប្រទេសខ្ញុំ អនាគតខ្ញុំ
សូមទស្សនាវីដេអូទាំងអស់គ្នា៖
