(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញនូវអនុក្រឹត្យ សម្រេចដាក់ឲ្យចរាចរក្រដាសប្រាក់ ២ម៉ឺនរៀល គំរូថ្មី ចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះតទៅ នេះបើយោងតាមអនុក្រឹត្យ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ។
តាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ការចេញក្រដាសប្រាក់ ២ម៉ឺនរៀល គំរូថ្មីនេះ គឺដើម្បីអបអរសារទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា គម្រប់៦៥ យាងចូល ៦៦ ព្រះវស្សា។
ចាប់ពីថ្ងៃចេញប្រកាសនេះតទៅ ធនប័ត្រប្រភេទ ២ម៉ឺនរៀល គំរូថ្មី ត្រូវបានដាក់ឲ្យធ្វើចរាចរ ទន្ទឹមគ្នាជាមួយនឹងធនប័ត្រជាតិ ប្រភេទផ្សេងៗទៀត ដែលត្រូវបានចេញផ្សាយរួចមកហើយ។
ចំពោះលក្ខណៈពិសេសនៃធនបត្រប្រភេទ ២ម៉ឺនរៀល គំរូថ្មីនេះ មានចែងក្នុងប្រកាសរបស់ធនាគារជាតិ នៃកម្ពុជា ដូចខាងក្រោមនេះ៖



