រោងចក្រ​ដំឡើង​រថយន្តនៅ​បាវិត ​នឹង​បង្កើត​ការងារ ​១​ម៉ឺន ​កន្លែង​សម្រាប់​ពលរដ្ឋ​ខ្មែរ

រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនកូរ៉េដែល​មាន​ឈ្មោះ​ថា​ DAEHAN AUTO (CAMBODIA) CO.,LTD​ កំពុងដំឡើងរថយន្ត សម្រាប់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជា ។
ក្រុមហ៊ុន DAEHAN AUTO ​បានចាប់ផ្ដើមដំណើរការការដំឡើងរថយន្តនៅ​អំឡុង​ដើម​ឆ្នាំ​ ២០១៨ នេះ ដោយ​មាន​គោលដៅ​ថា​នឹង​ដំឡើង​រថយន្ត​ឲ្យ​បាន​ ២ ម៉ឺន​គ្រឿង​ក្នុង​មួយ​ឆ្នាំ ហើយ​នឹង​ផ្ដល់​ការងារ​រហូត​ដល់​ ១ ម៉ឺន​កន្លែង។
ក្រុម​ហ៊ុន​ ​DAEHAN AUTO (CAMBODIA) CO.,LTD​ ​មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ច​ពិសេស​ ​អ៊ិនធើវៀ អូតូម៉ូបាល អ៊ិនដាសស្រ្ទី ខមផ្លេកស៍ ស្ថិត​នៅ​ភូមិ​ព្រៃ​ផ្តៅ​ ​សង្កាត់​ច្រកម្ទេស ខេត្ត​ស្វាយ​រៀង។ DAEHAN AUTO (CAMBODIA) CO.,LTD​ ​គឺជា​ក្រុម​ហ៊ុន​ធំ​ទី២ ដែល​ទទួល​បាន​ការ​អនុញ្ញាត ពី​រាជ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​វិនិយោគ​បង្កើត​រោង​ចក្រ​ដំ​ឡើង​រថយន្ត៕