ក្រសួងធនធានទឹក បានឲ្យដឹងថា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែមេសា កម្ពុជានឹងទទួលរងឥទ្ធិពល ពីកម្រិតសម្ពាធទាបខ្សោយនៅលើដីនេះបង្កឱ្យមានរួមមាន៖
* ចាប់ពីយប់ជ្រៅថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែមេសា អាចនឹងមានភ្លៀងកក់ខែ ធ្លាក់រាយប៉ាយក្នុងក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស
* ចាប់ថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែមេសា ស្ទើរតែគ្មានភ្លៀងកក់ខែ (លើកលែងតែខេត្តកោះកុង)
* ចាប់ពីថ្ងៃទី១២ ឬទី១៣ ខែមេសា តទៅប្រទេសកម្ពុជា នឹងមានភ្លៀងកក់ខែធ្លាក់រាយប៉ាយជាបន្តបន្ទាប់
* សីតុណ្ហភាពអតិបរិមាជាទូទៅ ស្ថិតក្នុងរង្វង់ពី៣៣-៣៥អង្សាសេ។
ក្រសួងធនធានទឹកបានបញ្ជាក់ថា «យោងតាមការព្យាករ បានបង្ហាញថា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ កម្ពុជា នឹងមានភ្លៀងកក់ខែធ្លាក់រ៉ាយប៉ាយ និងស្ទើរគ្មានភ្លៀងកក់ខែ ក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស»៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម៖

