ភ្នំពេញ៖ អ្នកស្រី ចេវ សុវឌ្ឍនា មានរូបសម្ផស្សស្រស់សោភា ដែលរងគ្រោះដោយការ ធ្វើឃាតពីសំណាក់លោក ឡាយ វណ្ណះ និងបងប្រុស កាលពីដើមឆ្នាំ២០១៨ ហើយសំណុំរឿងនោះទើបនិង បំបែករកឃើញឃាតកពិត អ្នកស្រី អ្នកស្រីធ្លាប់បានចូលប្រឡូកនៅក្នុងវិស័យបង្ហាញម៉ូដកាលពីឆ្នាំ 2008 ក្នុងនាមជាតារាបង្ហាញម៉ូដសម្លៀកបំពាក់សម័យ ថតរូបបង្ហាញម៉ូដឱ្យខាងក្រុមហ៊ុនទស្សនាវដ្តី ឡារ៉ែ។
អ្នកស្រី «ចេវ សុវឌ្ឍនា» ជាស្រ្តីមេម៉ាយមានកូន 3នាក់ មុខរបបរសព្វថ្ងៃ ជាសមាជិកនៃក្រុមយុវជន ក១៥៧ និងក៏ជាអ្នកបម្រើការនៅរដ្ឋសភាផងដែរ ត្រូវបានអ្នកបម្រើប្រទះឃើញចងកស្លាប់នៅក្នុងបន្ទប់ដេក នៅក្នុងភូមិគ្រឹះមួយ នាភូមិផ្សារតាកោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ប៉ុន្តែក្រោយមក សំណុំ រឿង រឿងអត្តឃាតនោះត្រូវបានបំបែក ដោយនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្រាវជ្រាវនិងបើកការសើបអង្កេតឡើងវិញ រកឃើញថាករណីនោះមិនមែន ចងក ធ្វើអត្តឃាតឡើយគឺ ជាករណីឃាតកម្ម ដែលផ្តើមឡើងដោយ រឿងស្នេហាត្រីកោណ គឺ លោកឡាយ វណ្ណះ អតីតជាអភិបាលខេត្តតាកែវនិងបងប្រុស អតីតស្នងការរងខេត្តជាឃាតករ សម្លាប់នាង ហើយ ក្លែងបន្លំយកសព្វនាងទៅចង ក ។
យោងតាមគេហទំព័រ ឡារ៉ែន បានផ្សាយថា អ្នកស្រី «ចេវ សុវឌ្ឍនា» ជាស្រ្តីមេម៉ាយមានកូន 3នាក់ មានរូបសម្ផស្សស្រស់ស្អាត និងមានមនុស្សជាច្រើនមិនសូវបានដឹងអំពីប្រវត្តិរបស់ស្រ្តីមេម៉ាយរូបស្រស់ដ៏អភ័ព្វម្នាក់នេះប៉ុន្មានឡើយ។កាលពីនៅក្មេង អ្នកស្រី ចេវ សុវឌ្ឍនា មានរូបសម្ផស្សស្រស់សោភានោះ អ្នកស្រីធ្លាប់បានចូលប្រឡូកនៅក្នុងវិស័យបង្ហាញម៉ូដកាលពីឆ្នាំ 2008 ក្នុងនាមជាតារាបង្ហាញម៉ូដសម្លៀកបំពាក់សម័យ ដោយធ្លាប់បានចូលរួមថតរូបបង្ហាញម៉ូដឱ្យខាងក្រុមហ៊ុនទស្សនាវដ្តី ឡារ៉ែន ដ៏ល្បីល្បាញក្នុងអំឡុងឆ្នាំ 2008 ដែលកាលនោះអ្នកស្រីនៅមានវ័យត្រឹមតែជាងម្ភៃឆ្នាំប៉ុណ្ណោះ ហើយនៅពេលនោះផងដែរ អ្នកស្រីថែមទាំងបានថតរូបបង្ហាញម៉ូដ និងធ្វើការរួមគ្នាជាមួយនិងសិល្បការិនីល្បីឈ្មោះមួយរូបទៀតគឺ អ្នកនាង គង់ ច័ន្ទស្រីមុំ ទៀតផង ដែលអាចនិយាយបានថា នៅពេលនោះអ្នកទាំងពីរសុទ្ធតែជាតារាបង្ហាញម៉ូដរូបស្រស់សោភាទាំងពីរនាក់។ តែមួយរយៈក្រោយមក ដោយសារតែអ្នកស្រីមានគ្រួសារ និងមមាញឹកក្នុងការមើលថែទាំបុត្រធីតា ទើបជាហេតុបណ្ដាលឱ្យអ្នកស្រីបាត់មុខពីវិស័យមួយនេះយ៉ាងគួរឱ្យសោកស្ដាយ រហូតដល់សឺងតែលែងមាននរណាម្នាក់អាចចំណាំ ឬនឹកដល់រូបអ្នកស្រីទៀតឡើយ ។
សូមបញ្ជាក់ថា លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងថា លោក កូយ សៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ សម្រេចចេញដីកាឃុំខ្លួននិងចោទប្រកាន់ទៅលើឈ្មោះ ឡាយ វណ្ណៈនិងឈ្មោះ ឡាយ ណារិទ្ធ ពីបទ ឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ហើយចោទប្រកាន់ទៅលើឈ្មោះ ម៉េន សាម៉ៃ និងឈ្មោះ ជឹម វុធ ពីបទ លាក់បាំងតម្រុយ តាមមាត្រា ៥៣២ នៃក្រមព្រហ្មទណ្ឌ ។
ជនសង្ស័យត្រូវចោទទាំង៤នាក់រួមមាន៖ ទី១៖ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ, ទី២៖ លោក ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុស លោក ឡាយ វណ្ណៈ, ទី៣៖ឈ្មោះ ម៉េន សាម៉ៃ អ្នកបើកឡានឲ្យលោក ឡាយ វណ្ណៈ និងទី៤៖ ឈ្មោះ ជឹម វុធ ហៅ ថូត ជាអ្នកបំរើនៅផ្ទះនាង ចេវ សុវឌ្ឍនា។ ចំណែកមនុស្សពីរនាក់ទៀតត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញមានឈ្មោះ ឈ្មោះ ចាន់ រី ភេទស្រី និងឈ្មោះ តាក់ រតនា ជាអ្នកបើកឡានឱ្យលោក ឡាយ ណារិទ្ធ។
លោក ឡាយ វណ្ណៈ អាយុ៤៥ឆ្នាំ និង លោក ឡាយ ណារិទ្ធ អាយុ៤៦ឆ្នាំ ជាប់ចោទប្រកាន់ពីបទឃាតកម្មទៅលើអ្នកស្រី ចេវ វឌ្ឋនា ដែល ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។ឈ្មោះ ម៉េន សាម៉ៃ ភេទប្រុស អាយុ៣៦ឆ្នាំ និង ឈ្មោះ ជឹម វុធ ហៅថូត ភេទប្រុស អាយុ៤១ឆ្នាំ ជាប់ចោទប្រកាន់ពីបទលាក់បំបាំងតម្រុយ ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ ។
យោងតាមច្បាប់ក្រមព្រហ្មទណ្ឌ បានចែងថា៖មាត្រា១៩៩៖ បទឃាតកម្ម៖ អំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ណាមួយដូចបានកំណត់ក្នុងមាត្រា២០០ (បទឃាតកម្មគិតទុកជាមុន) ដល់មាត្រា២០៥ (បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ) នៃក្រមនេះ គឺជាឃាតកម្ម។ ឃាតកម្មត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១០(ដប់)ឆ្នាំ ទៅ១៥(ដប់ប្រាំ)ឆ្នាំ។
មាត្រា៥៣២៖ បទលាក់បំបាំងតម្រុយ៖ អំពើកែប្រែ លុបបំបាត់ ឬលាក់បំបាំងតម្រុយ ឬស្លាកស្នាមនៅលើទីកនលែងនៃបទឧក្រិដ្ឋ ឬបទមជ្ឈិម ក្នុងគោលបំណងធ្វើជាឧបសគ្គដល់ការស្វែងរកឲ្យឃើញនូវការពិត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១(មួយ)ឆ្នាំ ទៅ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០(ពីរលាន)រៀល ទៅ៦,០០០,០០០(ប្រាំមួយលាន)រៀល៕
ប្រភពនិងរូបថតឡារ៉េន









