តាមការបភ្លឺពីនារីរងគ្រោះបានឱ្យដឹងថានាងមិនមែនជាបុកគ្គលិកនៅហាងខារ៉ាអូខេខាងលើនោះទេដោយសារតែមានមិត្តភក្តិនាងជាបុគ្គលិកនៅទីនោះនាងក៏មកលេងហើយពេលខ្លះថៅកែហាងក៏ហៅមកទទួលភ្ញៀវម្តងម្កាលពេលចប់ភ្ញៀវក៏ទៅវិញ។សាក្សីបន្តថា នៅមុនពេលកើតហេតុ មានមិត្តភក្តិម្នាក់ដែលជាបុគ្គលិក(នារីកំដរភ្ញៀវ)បានខលហៅនាងមកជួយកំដរភ្ញៀវ ដែលជាមិត្តភក្តិថៅកែពេលនោះនាងក៏បានមកមានគ្នាចំនួន៣នាក់ខណៈមកដល់ក្នុងបន្ទប់ពួកនាងក៏ដើរចេញមកក្រៅវិញព្រោះភ្ញៀវទាំងនោះតែងតែបង្ខំនារីៗដែលជាដៃគូរទៅដេកជាមួយ។បន្ទាប់មកស្រាប់តែថៅកែមកសួរនាំហើយបានធាក់នាងពីក្រោយបណ្តាលឱ្យដួលហើយចាប់ទះកំភ្លៀងចំនួន២ដៃទើបបង្កការភ្ញាក់ផ្អើលតែម្តង។
សាក្សីបានបន្តទៀតថា ក្រោយពីកើតហេតុភ្លាមៗថៅកែហាងខារ៉ាអូខេខាងលើបានសងថ្លៃជំងឺចិត្តចំនួន៥០០ដុល្លារ។ តែនារីរងគ្រោះមិនព្រម ទើបនាងទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍ ហៅជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលបឹងត្របែក ដើម្បីហៅជនបង្កទៅដោះស្រាយតាមច្បាប់។
គួបញ្ជាក់ថាទីតាំងខាងលើតែងតែមានអំពើហឹង្សាដាក់នារីៗខ្មែរជាអ្នកកំដរភ្ញៀវជាញឹកញាប់តែមិនដែលមានអាជ្ញាធរមានសមត្ថកិច្ចមានវិធានការយ៉ាងណានោះទេ ។ឬក៏ទីតាំងខាងលើមានខ្សែជាអ្នកធំទើបសមត្ថកិច្ចមិនហ៊ានបែបនេះ ហើយសូម្បីតែស្លាកយីហោខាងមុខ ក៏គ្មានដាក់អក្សរខ្មែរដែរ ធ្វើដូចជានៅស្រុកក្រៅអញ្ចឹង ៕



