អមជាមួយរូបសាក់ពេញខ្លួននេះ តារាចម្រៀងប៉ុបកាណាដារូបនេះបាននិយាយអួតពីចំនួនម៉ោង ដែលខ្លួនបានចំណាយពេលឱ្យគេសាក់ យ៉ាងដូច្នេះ “ចំណាយពេលប្រឹងប្រែងឱ្យគេសាក់រូបអស់ជាង ១០០ ម៉ោងលើរាងកាយខ្ញុំ។ ខ្ញុំនឹងមិនលុបចោលរូបសាក់ណាមួយវិញទេ”។
ចាស្ទីនបន្តថា “ខ្ញុំពិតជាស្រឡាញ់សិល្បៈណាស់ ខ្ញុំបានធ្វើឱ្យរាងកាយខ្ញុំក្លាយជាផ្ទាំងគំនូរ វាពិតជាសប្បាយណាស់”។
ចាស្ទីនបានសាក់រូបដំបូងនៅខែតុលា ឆ្នាំ ២០១៧ ហើយជាងសាក់គួរឱ្យទុកចិត្តបំផុតរបស់គេ គឺ លោក ខេត “បាងបាង” ម៉ាកឃឺតឌី៕






ដោយ៖ កញ្ញាដាលីស
ប្រភពៈ រស្មីកម្ពុជា
