ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បន្តជួបពិភាក្សាការងារជាមួយអគ្គបញ្ជាការ នៃកងស្វ័យការពារជប៉ុន និងមេបញ្ជាការកងទ័ពជើងគោក នៃកងស្វ័យការពារជប៉ុន

(ភ្នំពេញ)៖ បន្ទាប់ពីជូបសម្តែងការគួរសមជាមួយ លោករដ្ឋមន្ត្រីការពារជាតិជប៉ុន នារសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ដដែលនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តជួបពិភាក្សាការងារជាមួយលោកឧត្តមនាវី កាតស៊ូតូស៊ី កាវ៉ាណូ (Katsutoshi Kawano) នាយសេនាធិការចម្រុះ នៃកងស្វ័យការពារជប៉ុន លោកឧត្តមសេនីយ៌ កុហ្ស៊ី យ៉ាម៉ាសាគី (Koji Yamasaki) នាយសេនាធិការកងទ័ពជើងគោក នៃកងស្វ័យការពារជប៉ុន ក្នុងជំនួបពីរដាច់ដោយឡែកពីគ្នា។ ក្នុងជំនួបនេះភាគីទាំងពីរបានចែករំលែកបទពិសោធន៏គ្នាទៅវិញទៅមកពាក់ព័ន្ធនឹងវិស័យការពារជាតិ ជាពិសេសសកម្មភាពចូលរួមប្រតិបត្តការរក្សាសន្តិភាព ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ និងក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុង វិស័យយោធារវាងប្រទេសទាំងពីរផងដែរ៕