លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា បើតាមគម្រោងការដ្ឋានសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ គ្រោងនឹងចំណាយពេលប្រមាណ២០ខែ ដើម្បីស្ថាបនាឱ្យរួចរាល់។
លោកបញ្ជាក់ថា បច្ចុប្បន្ននេះស្ថានភាពចរាចរណ៍ នៅចំណុចរង្វង់មូលចោមចៅ ក្នុងខណ្ឌពោធិសែនជ័យ មានការកកស្ទះចរាចរណ៍ស្ទើររាល់ថ្ងៃ ហើយចរាចរណ៍នៅលើផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ និងមហាវិថីសហព័ន្ធរុស្ស៊ី ចូលមករាជធានីភ្នំពេញ ក៏មានការកកស្ទះច្រើនផងដែរ។
ចំណែកស្ពានអាកាស១ទៀត គឺអាជ្ញាធរគ្រោងនឹងសាងសង់នៅច្រមុះជ្រូកក្បាលថ្នល់ជាមួយនឹងផ្លូវ៦០ម៉ែត្រ ដែលជាចំណុចប្រសព្វរវាងផ្លូវ៦០ម៉ែត្រ ផ្លូវព្រះមុនីវង្ស និងផ្លូវ២៧១ ជាប់ព្រំប្រទល់រវាងខណ្ឌមានជ័យ និងខណ្ឌចំការមន ក្បែរនឹងស្ពានអាកាសក្បាលថ្នល់តែម្តង៕
កិច្ចប្រជុំពិភាក្សា១ ស្តីពីការស្ថាបនាស្ពានអាកាសនៅតំបន់ក្បាលថ្នល់ និងរង្វង់មូលចោមចៅ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨។ រូបថត៖ FB រដ្ឋបាលរាជធានីភ្នំពេញ
រូបគំរូស្ពានអាកាស និងផ្លូវក្រោមដី នៅចំណុចរង្វង់មូលចោមចៅ
ប្រភព៖ រស្មីកម្ពុជា ប្រែសម្រួល៖ សំភី


