Update: វីដេអូពីកាមេរ៉ាសុវត្ថិភាព ឃើញពិតៗ ថា លោក ស៊ុយ សារ៉េត មិនបានបើកឡានរត់ទេ

ខាងក្រោមនេះជាវិដេអូពីកាមេរ៉ាសុវត្ថិភាពតាមផ្ទះរបស់ប្រជាពលរដ្ឋ នៅកន្លែងកើត​ហេតុកាលពី​ម្សិលមិញ បង្ហាញឲ្យឃើញពីឡានរបស់លោកស៊ុយ សារ៉េត ដូចជិះឡានធម្មតា មិនបានបើក​ប្រញាប់ ក្នុងន័យគេចខ្លួននោះទេ និងមានម៉ូតូអ្នកតាមគាត់តែប៉ុន្មានម៉ូតូប៉ុណ្ណោះ ហើយ​ក្នុងវីដេអូ​បានឃើញពីសកម្មភាពរបស់បុរសពីរនាក់ហក់ពីលើម៉ូតូទាញយកមួក និងដុំថ្ម វាយយកៗតែម្តង រហូតបែកកញ្ចក់ឡាន ទើបវាយគាត់ ក្រោយមកទើបមានអ្នកដទៃទៀតក៏មកវាយគាត់បន្តបន្ទាប់៕