ថ្មីៗនេះរថយន្ត RX 300 ដែលមានរូបរាងដូចគ្នានឹង RX 330 បានបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជា ដែលបានបង្កជាការភ្ញាក់ផ្អើលដល់មហាជនមួយចំនួន ហើយមានខ្លះយល់ថាជារថយន្តកែរូបរាងទៀតផង។
តាមពិតទៅ RX 300 ដែលមានរូបរាងដូចគ្នានឹង RX 330 នេះមានពិតមែន។ RX ជំនាន់ទីពីរគឺគិតចាប់ពីឆ្នាំ ២០០៤ ដល់ ២០០៩ ហើយ RX 300 ដែលមានរូបរាងដូច RX 330 នេះ ជាជំនាន់ទីពីរ។ RX 300 ជំនាន់ទីពីរនេះបានចេញលក់នៅតំបន់អឺរ៉ុប និង ទីផ្សារអាស៊ី នៅឆ្នាំ ២០០៣ ដោយផលិតនៅប្រទេសជប៉ុន។
RX 300 ជំនាន់ទីពីរនេះ ឬ អាចហៅថាស៊េរីឆ្នាំ ២០០៤ មានបំពាក់ម៉ាស៊ីន V6 (ស៊ីឡាំង ៦) ចំណុះ ៣,០ លីត្រ ដោយមានតែប្រភេទប្រើប៉ុងពីរ (All-Wheel Drive) ប៉ុណ្ណោះ។ RX ជំនាន់ទីពីរនេះក៏បានផលិតឡើងជាប្រភេទម៉ាស៊ីនចំណុះ ៣,៣ លីត្រ សម្រាប់ដាក់លក់នៅអាមេរិកខាងជើងនៅខែមីនា ឆ្នាំ ២០០៣ ដោយនៅទីនោះវាត្រូវបានបំពាក់ស្លាក RX 330 តំណាងឲ្យចំណុះម៉ាស៊ីន ៣,៣ លីត្រ។
វីដេអូបង្ហាញពី RX 300 ឆ្នាំ ២០០៤ ៖