Messi ឈប់មើលការប្រកួត ត្រឹមនាទី ៧៤ ពេលអាហ្សង់ទីន ចាញ់អេស្បាញឡើងស្ពឹកមុខ

ប្រកួតកំដៅសាច់កាលពីយប់មិញ រវាងក្រុមខ្លាំងអេស្បាញនិង អាហ្សង់ទីននៅមុនបេសកម្ម ដណ្តើមពានរង្វាន់បាល់ទាត់ពិភពលោកដែលត្រូវប្រព្រឹត្តទៅនៅក្នុងប្រទេសរុស្សីនាពេលខាងមុខ។

ជាលទ្ធផលអេស្បាញលត់អាហ្សង់ទីនដល់ទៅ៦គ្រាប់ខណៈដែលអេស្បាញរកបានតែមួយគ្រាប់
ប៉ុណ្ណោះ។ ក្នុងនោះកីឡាករ របស់ ក្លឹបអធិរាជស Real Madrid កីឡាករ Isco រកគ្រាប់បាល់បានទៅ ដល់ ៣គ្រាប់ម្នាក់ឯងខណៈដែល Diego Costa,Thiago និង Lago Aspas រកបានម្នាក់មួយគ្រាប់។

Messi កំពូលខ្សែប្រយុទ្ធល្អបំផុតលើលោកបានត្រឹមតែអង្គុយមើលប៉ុណ្ណោះតាំងតែពីការប្រកួត លើក មុនយកឈ្នះអ៊ីតាលី២ទល់នឹង០ និងការប្រកួតយប់មិញផង។ទឹកមុខរបស់ Mess ត្រូវបានគេ ថតពេលកំពុងទស្សនាការប្រកួតយប់មិញគឺមិនសប្បាយចិត្តឡើយហើយថែមទាំងបានដើរចេញពី ការទស្សនានានាទីទី៧៤ ដែល Isco រកគ្រាប់បាល់ទី៣របស់ខ្លួនមកម្ល៉េះ៕



 ប្រភពៈ lookingtoday