ភ្នំពេញ៖ ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ Jan Sterling Hagen ជនជាតិអាមរិចកាំង ភេទប្រុស កើតថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៩០ កាន់លិខិតឆ្លងដែនលេខ 561871674 ដែលប្រព្រឹត្តបទឧក្រឹដ្ឋឆ្លងដែនកម្រិតធ្ងន់ បានមកសម្ងំលាក់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា។ត្រូវបានកម្លាំងនគរបាលចម្រុះអន្តោប្រវេសន៍ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីបទឧក្រិដ្ឋឆ្លងដែនកម្រិតធ្ងន់។
ដោយបានការអនុញ្ញាតពីឧត្ដមសេនីយ៍ទោ ស្នងការរងទទួលផែនអន្ដោរប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ព្រមទាំងបានសហការជាមួយកម្លាំងពាក់ព័ន្ធជាច្រើនទៀត ចុះត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិអាមេរិកម្នាក់ នៅតាមបណ្ដោយផ្លូវលេខ៩៦ ទល់មុខស្ថានទូតអាមេរិកតែម្តង។
តាមប្រភពបានឲ្យដឹងថាជនជាតិអាមេរិចកាំងម្នាក់នោះបាន បទឧក្រឹដ្ឋឆ្លងដែនកម្រិតធ្ងន់ រួចបាន មកលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា ដូច្នេះហើយទើបសមត្ថកិច្ច ស្រាវជ្រាវឃាត់ខ្លួន។ប៉ុន្តែមិនទាន់ដឹងបទល្មើសអ្វីឲ្យច្បាស់នៅឡើយទេ៕

