ទំនប់ម្លិចមានទីតាំងស្ថិតនៅព្រំប្រទល់រវាងខេត្តកំពតនិងតាកែវ នៅឃុំជ្រេស ស្រុក ជុំគិរី ខេត្ត កំពត មានចម្ងាយប្រមាណ៩០គីឡូម៉ែត្រពីរាជធានីភ្នំពេញធ្វើដំណើរតាមផ្លូវជាតិលេខ៣ ដោយបត់ស្ដាំចូលប្រវែងប្រហែល៦គីឡូម៉ែត្រតាមផ្លូវគ្រួសក្រហមអមដោយសម្រស់ព្រៃភ្នំដ៏ស្រស់ត្រកាល។
នៅដើមផ្លូវមានអតីតសកលវិទ្យាល័យមួយមានឈ្មោះថា ភូមិន្ទតាកែវកំពត ដែលកសាងឡើងក្នុងសម័យសង្គមរាស្រ្តនិយម ប៉ុន្តែសាកលវិទ្យាល័យមួយនេះ នៅសល់តែស្លាកឈ្មោះតែប៉ុណ្ណោះ។គ្រាន់ជិះចូលភ្លាមយើងនឹងឃើញទេសភាព ចម្ការអ្នកស្រុក ភ្នំនារាយណ៍ ឬភ្នំមេអំបៅ អមសងខាង ដ៏ស្រស់បំព្រង ។
នៅទីនោះប្រៀបប្រដូចជា មានជ្រលងភ្នំធ្វើឲ្យអ្នកទស្សនាស្រស់ស្រាយអារម្មណ៍ លង់នឹងបឹងធម្មជាតិ អមជាមួយភ្នំសាងខាង មានប្រជាជននេសាទ គោក្របីអ្នកស្រុក និង សត្វស្លាបជាច្រើនប្រភេទហើរស៊ីចំណីនៅទីនោះទៀតផង។
ខាងក្រោមនេះជាវីដេអូមួយចំនួនពីទិដ្ឋភាពរមណីយដ្ឋានធម្មជាតិមួយនេះ៖
ប្រភព៖My Land ទឹកដីខ្ញុំ










