សមត្ថកិច្ចឃាត់ខ្លួន ឪពុក ក្រោយពីចាប់រំលោភកូនស្រី


នៅថ្ងៃអង្គារ៍ ៥រោច ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ តាមបទ របស់លោកឧត្តម សេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំរបស់ឧត្តមសេនីយ៍ទោ សាន ហាក់ ស្នងការស្តីទី ព្រមទាំងស្ថិតក្រោមបញ្ជា​ដឹកនាំផ្ទាល់ពីឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងទទួលផែនប្រឆាំងបទល្មើស
និងដោយបានការអនុញ្ញាតិពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងផងនោះ មន្ត្រីនគរបាលការិយាល័យជំនាញនៃស្នងការដ្ឋាន បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ខន សុខា អាយុ៣៦ឆ្នាំ រស់នៅភូមិអូរមុនី ឃុំអន្ល់ងវិល ស្រុកសង្កែ ខេត្តបាត់ដំបង ដែលជាជនសង័្សយ​ក្នុងករណីចាប់រំលោភសេពសន្ថវ:កូនស្រីបង្កើតរបស់ខ្លួនក្នុងអំឡុងខែ មេសា ឆ្នាំ២០១៧ កន្លងទៅ។ជនសង័្សយត្រូវបានមន្ត្រីការិយាល័យជំនាញរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់៕