ដោយក្នុងនោះ លោក បានរៀបរាប់យ៉ាងច្បាស់ថា ៖ « បទចម្រៀង ខ្ញុំលេងហ្គីតា ខ្លួនឯងហើយ សរសេរប៉ារូល អត្ថន័យខ្លួនឯង តើបងប្អូនគិតថាយ៉ាងណាដែរ លេងលេងទេកុំថាអីថាវ៉ាន់ណា បើសិនពិរោះ ស៊ែរ ម្នាក់មួយផង រាត្រីសួស្តី» ។
គ្រាន់តែឃើញសារនេះ ភ្លាមក៏មានអ្នកគាំទ្រ ជាច្រើន ស្រឡាំងកាំងតែម្ដង ព្រោះមិននឹកស្មានថា ក្រៅមានទឹកដមសម្លេង ពិរោះប្លែកខុសគេហើយ លោក ខេម ក៏មានទេពកោសល្យប្រើប្រាស់ ឩបករណ៍ភ្លេង(ហ្គីតា) បានយ៉ាងប្រសព្វ ហើយជាពិសេស តារាចម្រៀង សំនៀងស្អក រូបនេះ ក៏មានភាពច្នៃប្រឌិត ចេះនិពន្ធបទថ្មី ដោយរូបលោក ផ្ទាល់ ទៀតផង។
ជាក់ស្ដែង បើមិនប្រាប់ទេ គ្រប់គ្នា ពិតជាមិនដឹងថា លោក ខេម មានបេះដូងជាអ្នកសិល្បៈបែបនេះសោះ ព្រោះកន្លងមក លោក មិនធ្លាប់បាន បង្ហាញពីសមត្ថភាព និពន្ធ ឬលេងភ្លេង ឲ្យទស្សនិកជន បានជ្រាបនោះទេ។
យ៉ាងណាមិញ ខេម នៅតែសង្ឃឹមថា បទថ្មីនេះនឹងទទួលបានការគាំទ្រខ្លាំង ពីប្រិយមិត្ត ព្រោះនេះជាលើកដំបូង ដែលលោក ធ្វើចម្រៀង ដោយផ្ទាល់ដៃ មិនថាសាច់ភ្លេង និពន្ធ ឬអត្ថន័យ គឺកើតចេញពីការខំប្រឹងប្រែង របស់លោកតែម្ដង៕
ចង់ជ្រាបច្បាស់ ទស្សនាវីដេអូទាំងអស់គ្នា ៖

