សូមរំលឹកថា កាលពី រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋតាមដេញវាយប៉ុនប៉ងសម្លាប់អ្នកបើកបរ និងវាយកម្ទេចរថយន្តទំនើបមួយគ្រឿង ម៉ាក Gac GSS Super ពាក់ស្លាកលេខ ភ្នំពេញ 2AP 9719 បើកបរដោយបុរស់ម្នាក់មិនស្គាល ត្រូវបានសាក្សីអះអាងថា បានបើកបុករះតាមផ្លូវពីម្តុំទួលសង្កែ ខណ្ឌទួលសង្កែ បើករត់គេចរហូតដល់ម្តុំពេទ្យលោកសង្ឃ ខណ្ឌទួលគោក ។
តាមសាក្សីបានប្រាប់ឲ្យដឹងថា រថយន្តបង្កហេតុនេះបានបើកបុកគេដំបូងនៅម្តុំវត្តទួលអស់លោក ក្នុងខណ្ឌប្ញស្សីកែវ ហើយបន្តបើករត់គេចតាមផ្លូវរហូតដល់ម្តុំផ្សារធំថ្មី ជិះ២-៣ជុំនៅម្តុំផ្សារថ្មី ហើយបន្តបើករត់គេចតាមផ្លូវម្តុំផ្សារដេប៉ូ ក៏មានបុករះប្រជាពលរដ្ឋតាមផ្លូវផងដែរ ហើយមិនឈប់ក៏បន្តទៅម្តុំក្រោយមន្ទីរពេទ្យលោកសង្ឃ ក៏ត្រូវបានប្រជាពលរដ្ឋជិះម៉ូតូ ជិះម៉ូតជិត២០០គ្រឿង តាមទាន់នៅទីនោះ ហើយក៏បង្កជាអំពើហឹង្សាវាយ កម្ទេចរថយន្ត និងអ្នកបើកបរ ស្ទើរស្លាប់ស្ទើររស់ ហើយ ក្រោយ មក ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ជួយអន្តរាគមន៍ទាន់ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងលក្ខណៈរងរបួសជាទំងន់។
បើតាមព័ត៌មានពីសមត្ថកិច្ចថាមិនមានការបុករះស្លាប់ ២-៣ នាក់នោះទេ មានតែករណីប៉ះម៉ូតូ ១គ្រឿងមិនមានអ្នករបួស ហើយបន្តមកដល់ម្តុំពេទ្យលោកសង្ឃទើបប៉ះម៉ូតូ ១គ្រឿងទៀត ធ្វើឱ្យរបួសអ្នកជិះម៉ូតូម្នាក់ទើបភាគីរថយន្តឈប់ ហើយអ្នកជិះដេញពីក្រោយគ្រាន់តែលឺតៗគ្នា ក៏នាំគ្នាប្រើហិង្សាទៅលើភាគីរថយន្ត ធ្វើឱ្យរបួសស្ទើរស្លាប់ តែម្តង ។ប្រភពដដែលបន្តថា ក្រោយពីមានអំពើហឹង្សា វាយបំផ្លាញ រថយន្ត និងវាយអ្នកបើក រថយន្ត ឱ្យរបួសស្ទើរស្លាប់ ត្រូវបាន កំលាំង ជំនាញ កំពុង បើកការសើបអង្កេត និងស្រាវជ្រាវ រកមុខអ្នកបង្ក និងបំផ្លាញ រថយន្ត និងវាយអ្នកបើក យកមកសាកសួរនិងមានវិធានការ ទៅតាមផ្លូវច្បាប់ ។ពិសេសនោះគឺ អ្នកដែលឡើងធាក់លើដំបូលរថយន្តគេមកសួរនាំ និងអ្នកដែលអះអាងថាខ្លួនជាអ្នកដេញតាមពីក្រោយ ចាប់តាំងពីណុចកើតហេតុដំបូង ។
ប្រភពច្បាស់ការពីសមត្ថកិច្ចក្រុងបានអោយដឹងថា ពេលនេះសមត្ថកិច្ចកំពុងប្រមូលភស្តុតាង និង វីដេអូ ជនល្មើសដែលប្រើហឹង្សាវាយជនបង្ករគ្រោះថ្នាក់ចរាចរ ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីកុំឲ្យអំពើហឹង្សានេះក្លាយទៅជាទំលាប់ ។ជនប្រព្រឹត្តអំពើហឹង្សារនេះត្រូវបានថតជាប់ដោយអ្នកសារព័ត៌មាន ។ជុំវិញករណីនេះដែរ ប្រជាពលរដ្ឋមួយចំនួន ស្វាគមន៏និងគាំទ្រ ចំណាត់ការសមត្ថកិច្ចដើម្បីតាមចាប់ជនល្មើសយកមកផ្ដន្ទាទោសតាមច្បាប់ ។
អាខោនហ្វេកបុកឈ្មោះ ឡាយ សិរីយ៉ា បានលើកឡើងថា
ឱពុកគេ ឱពុកយើង ហេតុអីកាត់ទោសមនុស្សម្នាក់ដោយគ្មានដឹងហេតុផលច្បាស់ តើនេះឬភាពជាមនុស្ស? ម្នាក់ៗកាត់ទោសគាត់ដោយអំពើរអហិង្សារ ដោយកំហឹង ចុះគាត់ អ្នកណាផ្តល់យុត្តិធម៍អោយគាត់ ? (បើគាត់ស្លាប់)
សួរថា៖ បើជាយើងឈឺទេ?
បើអាចសុំបាន ជួយបញ្ឈប់អំពើរអហិង្សារ ឬ ការកាត់ទោសដោយភាពព្រៃផ្សៃ។
សួរថា ៖តើគាត់ចង់ក្លាយជាចឹងទេ ?
សួរថា ៖តើគាត់ចង់អោយមានហេតុការចឹងកើតឡើងទេ? សួរគាត់ឬនៅ ?
ហើយចង់សួរថាមនុស្សដែលស្លាប់ជាបន្តរបន្ទាប់ តើវាមានចំណែក ឬជាកំហុសរបស់ពួកបងប្អូន ដែលរួមគ្នារត់ដេញគាត់អត់? ហើយបើពួកបងប្អូនរួមគ្នាបញ្ឈប់ដោយសន្តិវិធី តើមានហេតុការអាក្រក់ចឹងកើតឡើងអត់? ( យើងជាខ្មែរ ដូចគ្នាហេតុអីក៏ប្រើអំពើរព្រៃផ្សៃយ៉ានេះ)។ អាខោន ឈ្មោះ Sokheng Pheara -សំនួរសួរថា ប្រសិនបើអាជ្ញាធរមានសមត្ថកិច្ចអនុវត្តច្បាប់ទៅលើ ពលរដ្ឋដែលបានវាយតៃកុងឡាននោះយកទៅផ្តន្ទាទោស តើមហាជននិងយល់យ៉ាងណា?? គិតថា អយុត្តិធម៌!!
-សំនួរសួរថា ប្រសិនបើករណីនេះកើតឡើងម្តងជាពីរដង យូរៗក្លាយជាទម្លាប់ តើវាមានផលប៉ះពាល់យ៉ាងណាដល់សណ្តាប់ធ្នាប់សង្គម??
តើអាជ្ញាធរគួរសម្របឲ្យពលរដ្ឋបន្តធ្វើបែបនេះ ឬ អនុវត្តច្បាប់ដើម្បីសណ្តាប់ធ្នាប់សង្គម??
តាមរូបភាពបញ្ចេញកំហឹងនេះ អាចបញ្ជាក់ថា តៃកុងឡានជាជន បង្កក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បុករះដែលមានជនរងគ្រោះច្រើនរូប តែនៅពេលបងប្អូនប្រជាពលរដ្ឋបញ្ចេញកំហឹងបែបនេះ ទៅលើតៃកុងឡាន តើអ្នកណាជាជនរងគ្រោះ និង ជនបង្ក ?? តើវាអាចក្លាយទៅជាពីរករណីផ្សេងគ្នាទេ?? ពិចារណា!!
ច្បាប់កម្ពុជាបានចែងឲ្យមានតុលាការជាន់ទាប និងជាន់ខ្ពស់!! តែអត់មានតុលាការប្រជាជនទេ!!
បញ្ជាក់៖ មិនមែនកាន់ជើងអ្នកណាទេ សួរនិងនិយាយចោលទេ។
មិនអាចសុំការបំភ្លឺពីមន្ត្រីជំនាញវបានទេជុំវិញករណីនេះ ថាតើសមត្ថកិច្ចមានវិធានការបែបណាចំពោះអ្នកបង្ក ហឹង្សាលើជនរងគ្រោះនិងរថយន្ត ។ខាងលើនេះគ្រាន់តែប្រភពប៉ុណ្ណោះ ។





