រសៀលថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨​ ឯកឧត្ដម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង នាយករងខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ចើញជាអធិបតីភាពក្នុង ពិធីឧទ្ទេសនាម​ និងសំណេះសំណាលជាមួយ ក្រុមយុវជនខ៤ និង សម្ពន្ឋយុវជនស្រលាញ់សន្តិភាព នាទីក្រុងតាខ្មៅ​ ។​





បន្ទាប់ពីបានស្តាប់របាយកាណ៍ស្វាគមន៍រួចមក​ នាយឧត្តមសេនីយ៍បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ និងជូនពរពីសំណាក់សម្ដេចមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា​ និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដល់យុវជនទាំងពីរក្រុម ។

ឯកឧត្ដម នាយឧត្ដមសេនីយ៍ ក៏បានលើកឡើងពីប្រវត្តិតស៊ូរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគុណបំណាច់របស់គណបក្សប្រជាជន ដែលបានធ្វើការលះបង់យ៉ាងធំធេង ក្នុងការរំដោះប្រទេសពីការសម្លាប់រង្គាលរបស់របបខ្មែរក្រហម ដែលដឹកនាំដោយ ប៉ុល ពត ព្រមទាំងបានដាក់ចេញនូវគោលនយោបាយឈ្នះៗ ធ្វើឱ្យប្រទេសយើងបានបញ្ចប់នូវសង្គ្រាមទាំងស្រុង នាំឱ្យប្រទេសជាតិមានស្ថិរភាព សន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ។

ក្នុងឱកាសដ៍សោមនស្សរីករាយនោះ​ដែរ នាយឧត្តមសេនីយ៍បានលើកឡើងពីសារនៃការបង្កើតក្រុមយុវជន​ ខ៤​ និងសម្ពន្ធយុវជនស្រលាញ់សន្តិភាព​ ព្រមទាំងផ្តល់អនុសាសន៍អោយក្រុមទាំងពីររួបរួមសាមគ្គីគ្នា​ ជាភាតរភាពដើម្បីជួយជ្រោមជ្រែង​ ដើម្បីបម្រើឆន្ទៈរបស់គណបក្សប្រជាជនកម្ពុជា និងយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឱ្យបានដិតដល់ សំដៅយកប្រៀបឈ្នះនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ ខាងមុខនេះ ៕

ដោយ៖ តិ សារ៉ាវុធ