ហេតុអ្វីគ្រាន់តែដាក់បាត្របានជាមើលមុខអាត្មា?


🌷ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់🌷
😌ភិក្ខុ : ប្អូនស្រីគ្រាន់តែដាក់បាត្រហេតុអ្វីបានជាមើលមុខអាត្មាដូច្នេះ?
🙆🏻ប្អូនស្រី : ករុណាលោកម្ចាស់បានជាខ្ញុំព្រះករុណាមើលភក្ត្រព្រះអង្គពីព្រោះករុណាចង់សួរសំណួរមួយលោកម្ចាស់
😔ភិក្ខុ : តើប្អូនមានសំណួរអ្វីចង់សួរ?
🙆🏻ប្អូនស្រី : ករុណាធ្លាប់ស្ដាប់លោកទេសនាថា «ធ្វេីល្អបានល្អ ធ្វើអាក្រក់បានអាក្រក់» ក៏ប៉ុន្តែនៅក្នុងផ្ទះរបស់ករុណាៗ ធ្វើការច្រើនជាងគេ តែហេតុអ្វីក៏មានទោសច្រើនជាងគេដែរ? តើហេតុអ្វីសេចក្ដីល្អរបស់ករុណាមិនត្រូវបានគេមើលឃើញដូច្នោះ?
😌ភិក្ខុ : សាធុៗៗប្អូនស្រី គឺប្អូនធ្វើល្អហើយ ក៏ប៉ុន្តែប្អូនត្រូវយល់ល្អថែមទៀត😍 តើប្អូនស្គាល់មាសទ?
មាសគឺជាវត្ថុមានតម្លៃ បើយើងបាចមាសជាមួយនិងគ្រាប់ស្រូវទៅលើដី ឱ្យមាន់ជ្រើសរើស មាន់វាប្រាកដជាមិនជ្រើសរើសយកមាសឡើយ វាប្រាកដជាត្រេកអរជាមួយនិងគ្រាប់ស្រូវ🌾 ប៉ុន្តែការមិនត្រូវការមិនឱ្យតម្លៃរបស់មាន់ទៅលើមាសនោះ តើធ្វើឱ្យតម្លៃមាសនោះថោកឬទេ? គឺមិនមែនទេ មាសគឺនៅតែជាមាស តែហេតុអ្វីបានជាមាន់មិនត្រូវការ ព្រោះកម្រិតរបស់មាន់ហ្នឹងវានៅទាប វាយល់តម្លៃមាសអត់បាន។
យ៉ាងណាមិញសេចក្ដីល្អដែលប្អូនធ្វើ អ្នកដទៃមិនត្រេកអរជាមួយ និងអ្នកដទៃមិនឯកភាពមិនសរសើរ ប្អូនត្រូវមានសេចក្ដីសប្បាយចិត្តម្យ៉ាងថា អ្នកទាំងអស់នោះសុទ្ធតែមានកម្រិតទាបដែលមិនទាន់យល់នូវសេចក្ដីល្អរបស់អាត្មាអញទើបមើលមិនឃើញ😍😘😇
🙆🏻ប្អូនស្រី : សាធុ សាធុ សាធុ ខ្ញុំព្រះករុណាសូមអរព្រះគុណយ៉ាងក្រៃលែងលោកម្ចាស់🙏🏻😇
ធ្លាប់ជាមនុស្សទៅមុខហេីយមិនថយក្រោយ មនុស្សម្នាក់ស្ទាក់ស្ទេីរដោយសារយេីង យេីងក៏បានស្ទាក់ស្ទេីរដោយសារគេមិនបោះបង់យេីងពេលលំបាក😷យល់អារម្មណ៍របស់ប្រេះបែកហេីយមិនអាចផ្គុំឡេីងវិញ តែរបស់ខ្លះធ្លាក់ពីដៃដោយអចេតនាតេីបន្ទោសអ្នកណា ត្រូវបោះចោលឬរេីសផ្គុំអោយកាន់តែល្អ បេីយេីងនៅតែស្រលាញ់🤔ប្រៀបបាននឹងរឿងរ៉ាវខ្លះយេីងបានជ្រុលជ្រួសដោយអចេតនាដាក់គ្នា យល់ច្រឡំ ឬដោយកត្តាជុំវិញយេីង យេីងគួររកវិធីដោះស្រាយឲ្យប្រសេីរឬបោះបង់ត្រឹមហ្នឹង🤗
😇ជីវិតគឺជាការជ្រេីសរេីស🤔😎
😇ទស្សនៈរបស់មនុស្សម្នាក់ៗមិនខុសទេ គឺគេយល់ត្រឹមត្រូវ និងមានអំណះអំណាងរៀងៗខ្លួន ទោះបីគេខ្វែងគំនិតយោបល់គ្នាក៏ដោយ ក៏នៅតែមានផ្លូវដើររបស់គេដែរ 🤔
ពន្លត់គំនុំ ដោយ អហោសិកម្ម
ពន្លត់តិះដៀល ដោយ ស្ងៀមស្ងាត់
ពន្លត់ក្ដីទុក្ខ ដោយ សុខចិត្ត
ពន្លត់គ្រប់យ៉ាងបានដោយដាក់ចុះ
😇បុណ្យកើតដោយសន្សំ រីឯបញ្ញាកើតឡើងដោយការព្យាយាមផ្សំដោយធាតុបួន​គឺ​
១​ ស្តាប់​👂🏻
២​ គិត​😇
៣​ និយាយ​ ឬ សួរ​ 🗣
៤​ សរសេរ​ ✍🏼
🙏🏻🙏🏻សទ្ធីធ​ វិត្តំ​ បុរិសស្ស​ សេដ្ធំ​
សទ្ធាជាទ្រព្យដ៏ប្រសើរ​ របស់បុរស​ ។
🙏🏻ធម្មោ​ សុចិណ្ណោ​ សុខមាវហាតិ​
ធម៌ដែលគេប្រព្រឹត្តល្អហើយ​ តែងនាំសេចក្ដីសុខមកឲ្យ ។
🙏🏻សច្ចំ​ ហវេ​ សាធុតរំ​ រសានំ​
ពាក្យសត្យ​ មានរសឆ្ងាញ់ពិសា​ ជាងរសទាំងឡាយ​ ។
🙏🏻បញ្ញាជីវឹ​ ជីវិតមាហុ​ សេដ្ធំ​
បណ្ឌិត​ ហៅជីវិតនៃអ្នករស់នៅ​ដោយបញ្ញា​ ថាជាជីវិតប្រសើរ​ ។
🌷🙏🌷
សូមអនុមោទនា! 🌷
✍🏼ថ្ងៃពុធ ១៤កេីត​ ខែផល្គុណ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ​ ឆ្នាំ២០១៨៚

ប្រភព៖ Vathna Serey Em