នាយ ចយ និងភរិយា ពិតជាមានកិត្តិយណាស់ ទទួលបានចំនងដៃពី សម្តេច តេជោហ៊ុនសែន និង សម្តេចគតិព្រឹត្តិបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន។ ឯកឧត្តម ហ៊ុន ម៉ាណែតនិងឯកឧត្តម ហ៊ុន ម៉ានី តំណាងសម្តេចទាំងពីរបានយកថវិការមកចងដៃនាយចយនិងភរិយាផ្ទាល់ផងដែរ ។ជានិច្ចជាកាលសម្តេចទាំងពីរលោកតែងតែយកចិត្តទុកដាក់ចំពោះសិល្បករករសិល្បការនី មិនថាពិធីមង្គលការឬសិល្បករចាស់ជរា មានជំងឺ ឬក្រីក្រខ្វះខាតឡើយ បើទោះបី សម្តេចលោកមានភារកិច្ចរវល់មិនបានអញ្ជើញមកផ្ទាល់ តែនេះសរបញ្ជាក់អោយឃើញថា នេះគឺជាការយកចិត្តទុកដាក់ខ្ពស់បំផុតរវាងថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋ មិនថាមានកម្មវិធីសប្បាយឬកើតទុក្ខឡើយគឺសម្តេចទាំងពីរគឺនៅជិតប្រជាពលរដ្ឋជានិច្ច ។
ក្នុងពិធីយប់មិញនេះក៏ឃើញវត្តមាន លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ឯកឧត្តម សំហេង បុរស ឯកឧត្តម សុខ ខេមរិន្ទ និងសិល្បករ សិល្បការនីភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករថែមទៀតផង ៕
ប្រភព៖ អុឹម ជីវ៉ា







