ជោគវាសនារបស់ អតីតតារាម៉ូដែល លី យ៉ាណា


ប្រហែលជាមានប្រិយមិត្តជាច្រើនបានជ្រាបរួចមកហើយ ពីជោគវាសនារបស់ អតីតតារាម៉ូដែល លី យ៉ាណា ដែលបច្ចុប្បន្នបានក្លាយជា ជំទាវ រស់នៅជាមួយនឹងជីវិតដែលពោរពេញទៅដោយ ភាពសម្បូរសប្បាយ និងមានសុភមង្គល ជាមួយ ឧកញ៉ា ហុង ពីវ។
ជាក់ស្តែង បើក្រឡេកមើល ការបង្ហោះរូបថត លោកជំទាវ លី យ៉ាណា ក្នុងបណ្តាញសង្គម បានស្តែងឲ្យឃើញ ពីភាពអស្ចារ្យ ជាមួយនឹង ការប្រើប្រាស់នូវរបស់ទំនើបៗ និងសុទ្ធតែប្រ៊េនៗ ដែលធ្វើឲ្យ អ្នកគាំទ្រជាច្រើន ទ្រាំមិនសរសើរមិនបាន ព្រោះមើលទៅពិតជាស្អាតៗ និងមានតម្លៃខ្លាំងណាស់។