ចាប់តាំងពីឆ្នាំ ១៩៩៣មក៖
- ១៩៩៣ : មាន ២០ គណបក្សប្រកួតប្រជែង
- ១៩៩៨ :មាន ៣៩ គណបក្សប្រកួតប្រជែង
- ២០០៣ : មាន ២៣ គណបក្សប្រកួតប្រជែង
- ២០០៨ : មាន ១២ គណបក្សប្រកួតប្រជែង
- ២០១៣ : មាន ០៨ គណបក្សប្រកួតប្រជែង
ក៏ប៉ុន្តែ ដោយមហិច្ឆតាប្រកួតប្រជែងខាងមនោគមន៏វិជ្ជារបស់មហាអំណាចខាងលិច អតីតៈបក្សប្រឆាំងបានដាក់ខ្លួនបម្រេីឧបាយកលរបស់មេក្លោង ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយរំលងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយយកគំរូតាមប្រទេសយូហ្គោស្លាវីនិងស៊ែបី ដែលបានផ្តួលរំលំលោកប្រធានាធិបតី ស្លូបូដានមេឡូសូវិច ចេញពីតំណែងតាមរយៈបដិវត្តន៏ព៌ណ។ ដូច្នេះ ការមានវិធានការណ៏ផ្លូវច្បាប់លេីជនក្បត់ជាតិ និងក្រុមជនល្មេីសច្បាប់ គឺជាជម្រេីសតែមួយគត់ ដេីម្បីការពារលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ស្របតាមស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ១៩៩១ ។ បេីការពារបានលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នោះក៏អាចការពារបាន ការប្រកួតប្រជែងលេីទីលានប្រជាធិបតេយ្យបាន នោះគឺរបបប្រជាធិបតេយ្យសេរីពហុបក្ស ហេីយក៏ការពារបាន សន្តិភាព ស្ថេរភាពនយោបាយ បានយូរអង្វែង ។
នៅពេល ដែលអតីតៈបក្សប្រឆាំងត្រូវបានរំលាយដោយតុលាការកំពូល នៅមានគណបក្សច្រេីនទៀត ប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខ ។
គណបក្សនយោបាយ មានសិទ្ធិស្មេីគ្នាចំពោះមុខច្បាប់ មិនអាចនិយាយថាបក្សនេះ ធំ បក្សនោះតូច ខ្សោយ ប្ញ ខ្លាំង នោះទេ ។ ដូច្នេះ អត់ពីអតីតជបក្សប្រឆាំងមួយ មិនមែននៅកម្ពុជាអត់បក្សប្រឆាំងនោះទេ គឺនៅមានគណបក្សច្រេីនទៀតប្រកួតប្រជែង ។ នេះហេីយហៅថាប្រជាធិបតេយ្យសេរីពហុបក្ស នោះ ។
បច្ចុប្បន្ននេះ ដោយសារទទួលបរាជ័យក្នុងការចង់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាមិនបាន ពួកអមិត្តបាននិងកំពុងបំភាន់មតិសាធារណៈជាតិ និងអន្តរជាតិថា បេីអវត្តមានបក្សប្រឆាំងមួយនោះ ក្នុងការបោះឆ្នោត ប្រទេសកម្ពុជាមិនមានប្រជាធិបតេយ្យ ដែលគ្រាន់តែជាឧបាយកលចង់ប្រោះឲ្យអាយ៉ងបានរស់ឡេីងវិញប៉ុណ្ណោះ ដែលប្រជាជនកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត៕

