គ្រាប់បែក ? ពាក្យពេចន៍នេះ វាមិនពីរោះដូចពាក្យថា ទឹកអប់ប្រេងម្សៅនោះទេ។ នរណាក៏ដឹងដែរថា គ្រាប់បែកផលិតឡើង ប្រើតែក្នុងបំណងចុងក្រោយមួយគត់គឺសម្លាប់ជីវិតមនុស្ស ទោះបីមានការលើកហេតុផលផ្សេងពីនេះក៏ដោយ។
មត៌ក ដែលកើតចេញពីគ្រាប់បែកគ្រប់ប្រភេទទាំងធន់តូចធន់ធំ គឺជាព្យសនកម្មដែលផ្សារភ្ជាប់វិនាសកម្ម និង សោកនាដកម្ម រកទីបំផុតគ្មានដល់មនុស្សទាំងការផ្តាច់ផ្តិលជីវិត ស្មារតី រាងកាយ។ល។ ដោយសារតែយោធភ័ណ្ឌបែបនេះហើយ បានធ្វើឲ្យសង្គ្រាម ឈានទៅទំនើបកម្មបែបមហាប្រល័យ។
បណ្តាប្រទេសមួយចំនួន ពិសេសប្រទេសមហាអំណាច បានបង្កើនការផលិតអាវុធយុទ្ធភ័ណ្ឌនៅក្រោយឆាក ចំណែកនៅ លើវេទិការមុខឆាក់បណ្តាប្រទេសទាំងនោះ ខិតខំអំពាវនាវ និង អះអាងថា នឹងកាត់បន្ថយការផលិតឲ្យបានត្រឹមប៉ុណ្ណេះប៉ុណ្ណោះភាគរយ រួមទាំងប្រកូកប្រកាស់គំរាមទៅបណ្តាប្រទេសទន់ខ្សោយក្រីក្រមួយចំនួន មិនឲ្យផលិតអាវុធជាដើម
ពិសេសអាវុធប្រល័យលោកគឺនុយក្លេអ៊ែរ។
កុំថាឡើយមនុស្សដែលមានសតិបញ្ញាវៃឆ្លាត សូម្បីសត្វមួយ ចំនួនក៏មានសភាវគតិយុត្តិធម៌ផងដែរ។
ដរាបណាយុត្តិធម៌ សមធម៌ សីលធម៌ និង គុណធម៌ ត្រូវបាន ជាន់ឈ្លីមិនលើកតម្កើង ហើយប្រកាន់តឹងដោយមហច្ឆិតាភាពជាមហាអំណាយហួសហេតុ នោះសន្តិភាពពិភពលោក តំបន់ និង បណ្តាប្រទេសនីមួយៗនឹងមិនស្ថិតស្ថិរឡើយ។
ប្រទេសកម្ពុជាឯណេះវិញ ! ដោយសារតែនិន្នាការនយោបាយ
ប្រទេសមហាអំណាចបានចាប់ហែកប្រទេសកម្ពុជាជាពីរ
ជំរៀកធំៗ ហើយបែកខ្ញែកជាជាច្រើនផ្នែកតូចៗ។ ការបែកបាក់ ក្នុងសង្គមកម្ពុជា ទើបផ្សះផ្សារជាប់មិនទាំងបាត់ស្នាមប្រេះស្រាំ នៅឡើយផងទេ។ ក៏ស្រាប់តែមហិច្ឆិតាឧបាយកលរបស់មហា អំណាចដដែល ជាមួយរូបភាពអនុវត្តផ្សេង នោះគឺបដិវត្ត ពណ៌ គឺជាចេតនាផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់ប្រទេសណាមួយដែលគេយល់ថាមិនបានបំរើផលប្រយោជន៍ប្រទេស របស់គេ តាមវិធីសាស្រ្តថ្មី និង ទំនើបជាងមុន។
សន្តិភាព បាននិងកំពុងចាក់ឫសយ៉ាងរឹងមាំលើផ្ទៃប្រទេស កម្ពុជា មិនទាំងទាន់បានម្ភៃឆ្នាំផង ការអភិវឌ្ឍន៍ប្រកបដោយ សុឆន្ទៈមោះមុតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ដែលអាចនិយាយបានថាជាស្ថាបនឹកដំបូងគេបង្អស់លើពិភពលោក និង នៅកម្ពុជា ចំពោះភាពជោគជ័យ លើនយោបាយឈ្នះឈ្នះ បាននាំឲ្យកម្ពុជាបញ្ចប់សង្គ្រាមរ៉ាំរៃ រាប់ទស្សវត្សរ៍ ហើយសន្តិភាពបានកកើតឡើងគ្របដណ្តប់ពេញផ្ទៃប្រទេស។ សម្តេចតេជោ ហ៊ុន សែន គឺជាវីរៈបុរសនៃសន្តិភាព។
យើងទាំងអស់គ្នាត្រូវការជ្រកក្រោមម្លប់ឈើសន្តិភាពនេះ បន្តជានិរន្តទៅមុខទៀត ពីព្រោះសន្តិភាពពិតជាមានតម្លៃមិនអាច កាត់ថ្លៃបាន។ មានសន្តិភាពទើបយើងមានអ្វីៗដូចសព្វថ្ងៃនេះ។
មានសន្តិភាព ទើបមានសិទ្ធិមនុស្ស សិទ្ធិរស់រានមានជីវិត និង សិទ្ធិដទៃទៀត ព្រមទាំងបង្កើតឡើងបាននូវនិរន្តភាពក្នុងការ អភិវឌ្ឍន៍លើគ្រប់វិស័យ។
គ្មានជាតិសាសន៍ និង ប្រទេសណាមួយដែលស្រឡាញ់ខ្មែរ ប្រទេសកម្ពុជា ជាងខ្មែរនោះទេ។
ចូរកុំងប់ងល់នឹងបរទេសនិយម !!!





