ដើម្បីជាតិ និង ប្រជាជន សម្តេចតេជោ បានលះបង់កំលាំងកាយចិត្តប្រាជ្ញាស្មារតីគ្មានពេលស្រាកស្រាន្ត។
ដើមឡើយកម្មករកម្មការនី មួយភាគត្រូវមនុស្សមួយក្រុមតូចគៀងគរញុះញុងឲ្យទៅម្ខាងហើយលាបពណ៌ចងសម្អប់ជាមួយថ្នាក់ដឹកនាំជាតិ ដែលជាមគ្គុទេសក៏ដឹកនាំប្រទេសដ៏ឈ្លាសវៃ និង ឆ្លងកាត់ម៉ឺនសែនឧបស័គ្គ ហើយប្រឹងប្រែងរកទីផ្សារបង្កើតមុខរបរឲ្យកម្មករ។ ប៉ុន្តែឥឡូវ នេះបងប្អូនកម្មករទាំងអស់យល់ច្បាស់ណាស់ថា អ្វីដែលបង ប្អូនមានមុខរបរជីវភាពធូរធា នោះគឺសម្តេចតេជោ ហ៊ុន សែន មិនមែនពពួកមនុស្សមួយក្តាប់តូចឈរសញ្ជឹងចាំចាប់កំហុស និង ប្រកូកប្រកាសឲ្យអន្តរជាតិគៀបសង្កត់រដ្ឋាភិបាល ផ្តាច់ជំនួយ បញ្ឈប់ការបញ្ជាទិញសម្លៀកបំពាក់ជាដើម តើនោះជាទង្វើអគតិសម្លាប់ប្រជាជនឯង សម្លាប់កម្មករជាជាតិសាសន៍ឯង ឬ យ៉ាងណា ?
សេចក្តីគោរពស្រឡាញ់របស់កម្មករកម្មការនីនាពេលនេះ គឺជា ការផ្តល់សច្ចភាព និង យុត្តិធម៌ជូនសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង ជាប្រធានគណបក្សប្រជាជន កម្ពុជា ដែលជាអ្នកយល់សុខយល់ទុក្ខនិងតែងតែជួយប្រជា ពលរដ្ឋ និង កម្មករគ្រប់ទីកន្លែង។
មានសម្តេច គឺមានសន្តិភាព និង ការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕






