មាន់គកភ្លេចខ្លួន



ឮមនុស្សនិយាយថា ឲ្យតែមាន់រងាវគឺពិតជាជិតភ្លឺហើយ មាន់គកមួយក្បាលពីរ ក៏បានចិត្តយ៉ាងខ្លាំង ហើយមានអំនួតថាមនុស្សម្នាទាំងឡាយនៅកម្ពុជាកំពុង ជឿជាក់លើសម្លេងរងាវរបស់អញដើម្បីទទួលពន្លឺព្រះអាទិត្យនៃគ្រប់ថ្ងៃថ្មីៗទាំងឡាយ.....

      ម្នាលស្តេចនៃទីធ្លា le roi de la basse-cour ហ្អើយ ! អ្នកមានអំនួតខុសហើយ ! តាមពិតងងិតភ្លឺ យប់ថ្ងៃវាជាក្រិត្យក្រមបរានុម័ត នៃលោកសន្និវាស
នេះ ដោយគ្មានចរន្តឋាមពលណាមកកែក្រឡៃបានទេ កុំថាឡើយឯងមួយក្បាលពីរដែលមានទម្លាប់តែរងាវនៅពេលជិតភ្លឺនោះ ! ហើយបើឯងមិនរងាវ ឬគ្មានពួកឯងក៏មេឃនៅតែភ្លឺដដែលដែរ.....
       ក្នុងស្ថានភាពដ៏អាក្រក់ដែលពួកឯងកំពុងបង្កមហន្តរាយដល់ប្រទេសដូចពេលនេះ  មធ្យោបាយដែលយើងត្រូវជ្រើសរើសមានតែមួយគត់គឺឈ្នះ ព្រោះបើឈ្នះ សត្រូវក៏អាចនៅជាមួយយើងបាន ប៉ុន្តែបើចាញ់សូម្បីតែមិត្រភ័ក្តក៏ពិបាករក្សាឲ្យឋិតឋេរដែរ.!.....