ការចាត់វិធានការណ៏ផ្លូវច្បាប់ចំពោះបណ្តាជនល្មេីសច្បាប់ ជាពិសេសពួកក្រុមជនក្បត់ជាតិ លក់ក្បាលឲ្យបរទេស អនុវត្តផែនការរបស់បរទេសប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ គឺជាការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជាស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ឆ្នាំ ១៩៩១ ។ ម៉្យាងទៀត ក៏ជាការវាយសំពងទៅលេីពួកប្រតិកិរិយាបរទេសនិងពួកអាយ៉ងដែលប៉ុនប៉ងបំផ្លាញសន្តិភាព ស្ថេរភាពនយោបាយ និងសេចក្តីសុខរបស់ប្រជាជនកម្ពុជា ចង់នាំគកម្ពុជាឲ្យធ្លាក់ទៅក្នុងគ្រោះមហន្តរាយដូចពីអតីតកាល ។
ក្រោយការវាយកម្ទេចឧបាយកលដ៏ពិសពុលរបស់ជនក្បត់ជាតិ និងបក្សពួក ផ្ទៃមេឃកម្ពុជា ប្រែជាស្រឡះ អស់ពពកខ្មៅងងឹត ដែលបង្ករលក្ខណៈឲ្យប្រជាជនកម្ពុជាបានធូរស្បេីយក្នុងអារម្មណ៏ មានឱកាសធ្វេីដំណេីរទៅមុខប្រកបដោយសេចក្តីសុខក្សេមក្សាន្តក្នុងការរស់នៅ ប្រកបរបររកសុីចិញ្ចឹមជីវិតដោយសេរី គ្មានការរំខានដូចពេលមានបក្សប្រឆាំងដែលតែងតែអុកឡុកសភាពការណ៏ស្រុកទេសឲ្យវិកវរជាប្រចាំនោះ ។
ក្នុងសភាពការណ៏នយោបាយល្អប្រសេីរ ក្រោយក្រុមពួកក្បត់ជាតិ លក់ឧត្តមគតិឲ្យបរទេសនោះ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅតែដំណេីរការនិងមានលក្ខណៈល្អប្រសេីរ រីកចម្រេីនទៅមុខថែមទៀត ។
ដូច្នេះ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជានៅតែរីកចម្រេីន និងវិវត្តន៏ទៅមុខយ៉ាងរឹងមាំ មិនចប់តាម និងដូចក្រុមជនអ្នកនយោបាយទុច្ចរិតក្បត់ជាតិ នោះទេ ។។
