សម្តេច ហ៊ុន សែន ជូនពរបងប្អូនជនរួមជាតិ មុនពេលចេញទៅប្រជុំនៅប្រទេសចិន


នៅពេលនេះ ខ្ញុំកំពុងដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំជាន់ខ្ពស់រវាងប្រទេសចិន និងតំណាងគណបក្សនយោបាយនានាលើពិភពលោក ចាប់ពីថ្ងៃទី ២៩ វិច្ឆិកា ដល់ថ្ងៃទី ០២ ធ្នូ ២០១៧។
ការធ្វើដំណើរនេះគឺត្រូវនៅលើយន្តហោះ ៤ម៉ោង ២០នាទី ហើយធាតុអាកាសនៅទីនោះពេលនេះគឺធាតុត្រជាក់ខ្លាំងណាស់។

សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕