ទណ្ឌិត សម រង្សី បំផ្លាញគណបក្សប្រឆាំង

នៅថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នេះ ទណ្ឌិត សម រង្សី បានចុះហត្ថលេខា នៅក្នុងរបស់ដែលហៅថាសេចក្តីថ្លែងការណ៏របស់តំណាងរាស្ត្រគណបក្សប្រឆាំងនៅកម្ពុជា  ។ ការចុះហត្ថលេខា របស់ សម រង្សី គឺជាការល្មេីសនឹងច្បាប់ស្តីពីគណបក្សនយោបាយ ត្រង់មាត្រា៦ ថ្មី ពីរ ដែលហាមមិនឲ្យគណបក្សនយោបាយមានពាក់ព័ន្ធនឹងទណ្ឌិត ទាំងសម្លេង រូបភាព ប្ញសកម្មភាពអ្វីៗផ្សេងទៀតដែលទាក់ទងនឹងគណបក្សនយោបាយ ។
         ដូច្នេះ ការចុះហត្ថលេខារបស់ សម រង្សី គឺបញ្ជាក់ច្បាស់ថា សម រង្សី ជាអ្នកបំផ្លាញគណបក្សសង្គ្រោះជាតិដោយផ្ទាល់តែម្តង មិនអាចប្រកែកបាន ។ ម៉្យាងទៀត ការចុះហត្ថលេខានេះរបស់ សម រង្សី គឺជាទឡ្ហីករណ៏សម្រាប់តុលាការមានភ័ស្តុតាងបន្ថែមទៀតសម្រាប់ដាក់បន្ទុកលេីគណបក្សសង្គ្រោះជាតិ ដែលត្រូវប្រឈមមុខចំពោះច្បាប់ស្តីពីគណបក្សនយោបាយ ។
           ដូច្នេះ សម រង្សី គឺជាអ្នកសម្លាប់គណបក្សសង្គ្រោះជាតិ យ៉ាងពិតប្រាកដ ។។