ក្នុងករណីដែលគណបក្សប្រឆាំងត្រូវបានរំលាយ ?

ក្នុងករណីដែលគណបក្សប្រឆាំង ត្រូវបានរំលាយ ដោយតុលាការកំពូលនោះ សមាសភាពតំណាងរាស្ត្រ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ក្រុមប្រឹក្សាឃុំ សង្កាត់ ចេញពីគណបក្សប្រឆាំង នឹងត្រូវអស់គុណសម្បត្តិ និងសុពលភាព ដោយស្វ័យប្រវត្តិ អាស្រ័យដោយការបោះឆ្នោតអនុវត្តតាមប្រព័ន្ធសមាមាត្រ ។
          ដូច្នេះ គណបក្សប្រឆាំង មិនមានលទ្ធភាពយកសមាសភាពរបស់គណបក្សមកជំនួសតាមលេខរៀងបន្តបន្ទាប់នោះទេ ។ បេីតាមខ្លឹមសារច្បាប់ស្តីពីការបោះឆ្នោត អសនៈទាំងអស់របស់គណបក្សប្រឆាំង នឹងត្រូវយកទៅបែងចែកឲ្យគណបក្សនយោបាយនានាដែលបានចូលប្រកួតប្រជែងនៅក្នុងមណ្ឌលជាមួយគ្នា តាមរូបមន្តដែលកំណត់ដោយច្បាប់ ។
          ប៉ុន្តែ បេីសមាសភាពគណបក្សប្រឆាំងនៅតាមតំណែងនានា មកចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នោះ គណបក្សប្រជាជនកម្ពុជា នឹងស្វាគមន៏និងរៀបចំការងារជូនតាមតំណែងជាក់ស្តែង ។ តែបេី អស់លោក លោកស្រីមិនអញ្ជេីញមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ទេ នោះស្រេចតែចិត្ត  គណបក្សប្រជាជនកម្ពុជា មិនទទួលខុសត្រូវដោះស្រាយការងារជូនទេ ហេីយជោគវាសនារបស់អស់លោក លោកស្រីនឹងត្រូវស្របតាមខ្លឹមសារច្បាប់ និងស្របតាមគោលជំហរផ្ទាល់របស់អស់លោក លោកស្រី ។
           ម៉្យាងទៀត ការនិយាយថាគណបក្សប្រឆាំង នឹងមិនត្រូវវបានរំលាយទេ ដោយសារសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្លាស់ប្តូរជំហរ ប្ញ មិនហ៊ានរំលាយជាដេីម ។ល។ នេះគ្រាន់តែជាការឃោសនាបំភាន់មតិសាធារណៈ និងគ្រាន់តែជាការបំភិតបំភ័យសមាជិក សមាជិការបស់ខ្លួនកុំឲ្យចាកចេញចោលបក្សតែប៉ុណ្ណោះ ហេីយក៏ជាការរំលោភសមត្ថកិច្ចរបស់តុលាការកំពូលដែរ ។         យេីងរង់ចាំមេីលការជាក់ស្តែង តេីតុលាការនឹងសម្រេចក្តីយ៉ាងណា នោះទេីបពិតប្រាកដ៕