គណបក្សប្រឆាំងនៅកម្ពុជា បានក្បត់ឆន្ទៈរាស្ត្ររបស់ខ្លួនធ្ងន់ធ្ងរណាស់

ទង្វេី និងសកម្មភាព មានដូចតទៅ÷
    ១-បដិសេធលទ្ធផលបោះឆ្នោត នៅពេលដឹងថាខ្លួនចាញ់ឆ្នោត។
    ២-ដឹកនាំធ្វេីបាតុកម្មបង្ក ចលាចលក្នុងសង្គមផ្ទុយពីឆន្ទៈរាស្ត្រ។
    ៣-ដេីរសំអុយជាតិសាសន៍ឯង មិនឲ្យប្រទេសនានាផ្តល់ជំនួយ កុំមកវិនិយោគ និងកុំឲ្យទិញទំនិញពីកម្ពុជាយេីង ដែលផ្ទុយពីឆន្ទៈរាស្ត្រ។
    ៤-មិនគោរពរដ្ឋធម្មនុញ្ញរបស់ប្រទេសខ្លួន  មិនគោរពបទបញ្ជាផ្ទៃក្នុងរដ្ឋសភា មិនគោរពសេចក្តីអញ្ជេីញរបស់ប្រធានរដ្ឋសភា និងមិនគោរពតួនាទី ភារកិច្ចជាតំណាងរាស្ត្រ ដែលសំដែងដោយឆន្ទៈរាស្ត្រ។
    ៥-មិនព្រមចូលប្រជុំសភាដេីម្បីបំពេញតួនាទី ភារកិច្ចជាតំណាងរាស្ត្រ ចង់ធ្វេីឲ្យរាំងស្ទះដល់ស្ថាប័ននីតិបញ្ញត្តិរបស់ជាតិ ខ្លួនផ្ទុយពីឆន្ទៈរាស្ត្រ។
    ៦-បានលក់ក្បាលឲ្យបរទេស និងអនុវត្តន៍តាមផែនការបញ្ជាដោយបរទេស ដេីម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់ខ្លួនផ្ទុយពីឆន្ទៈរាស្ត្រ ដោយមានចេតនានាំមកនូវគ្រោះមហន្តរាយដូចពីអតីតកាលមកដាក់នៅប្រទេសខ្លួនឯង ដែលផ្ទុយពីឆន្ទៈរាស្ត្រ។
    ៧-បានប្រព្រឹត្តអំពេីល្មេីសច្បាប់ប្រឆាំងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ផ្ទុយពីឆន្ទៈរាស្ត្រ។
      ដូច្នោះ រាល់ទង្វេី និងសកម្មភាពរបស់បក្សប្រឆាំង ជាបទល្មេីសធ្ងន់ធ្ងរបំផុត រហូតដល់ថ្នាក់ក្បត់ជាតិ មិនអាចអត់ឱនឲ្យបាន ដែលចាំបាច់ត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ ដែលប្រឈមមុខចំពោះមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីគណបក្សនយោបាយ នៃព្រះរាជាណាចក្រកម្ពុជា។ ការអនុវត្តផ្ទុយពីឆន្ទៈរាស្ត្រ ដែលបានបោះឆ្នោតឲ្យមកសម្រាប់ធ្វេីការបម្រេីរាស្ត្រ តែផ្ទុយទៅវិញបានជាប់ឆ្នោតហេីយ បែរជាមកធ្វេីសកម្មភាពបំផ្លាញផលប្រយោជន៍របស់រាស្ត្រខ្លួនឯងទៅវិញ។ ជនណា ឬប្រទេសណាកាន់ជេីងបក្សប្រឆាំង គឺមានតម្លៃស្នេីនឹងបានចូលរួមបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងនិតីរដ្ឋនៅកម្ពុជា ដែលផ្ទុយពីឆន្ទៈរាស្ត្រនៃកម្ពុជា៕