ភាពខ្លាំងរបស់គាត់គឺជាគោលដៅវាយប្រហារនិងផ្តួលរំលំពីក្រុមដែលមិនចង់អោយកម្ពុជាបានសុខ ។ ពួកគេពិតជាព្យាយាមម្តងហើយ ម្តងទៀតតាមគ្រប់យុទ្ធសាស្ត្រនិងផែនការរបស់គេដើម្បីផ្តួលរំលំបុរសខ្លាំងកម្ពុជារូបនេះ តែការព្យាយាមនោះក៏ត្រូវបរាជ័យជាបន្តបន្ទាប់ក្រោយស្នាដៃបុរសខ្លាំងយើង ។
ត្រូវដឹងថា ពួកប្រតិរិយាខាងក្រៅនិងអាយ៉ងរបស់គេនៅតែមានមហិច្ឆតាបន្តយុទ្ធសាស្ត្របំផ្លាញកម្ពុជាមិនបញ្ចប់ឡើយដើម្បីផលប្រយោជន៍គេ ដូច្នេះចូរយើងត្រូវនាំគ្នានៅជាមួយបុរសខ្លាំងកម្ពុជារបស់យើងដើម្បីការពារសន្តិភាពដែលកំពុងមានសព្វថ្ងៃនេះអោយបានស្ថិតសេ្ថរជានិរន្តរ៍ ។ ជាមួយគ្នានេះ យើងប្រឆាំងដាច់ចំពោះក្រុមឧទ្ទាមមានទណ្ឌិតសមរង្សុីជាមេក្លោងដែលកំពុងតែមានសកម្មភាពនៅខាងក្រៅដើម្បីរិះរកមធ្យោយបំផ្លាញកម្ពុជា៕

