មិនមានសង្ឃឹមថា ឯឧ កឹម សុខា បានចេញពីគុក និង សម រង្សី គ្មានវាសនាចូលស្រុក

        ទ្រង់ធម្មិកោ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង បានបាននិយាយថាបេីគណបក្សប្រឆាំងត្រូវបានរំលាយដោយតុលាការកំពូលនោះ លោកគ្មានសង្ឃឹមថាឯឧ កឹម សុខា បានចេញពីគុកទេ ហេីយ ទណ្ឌិត សម រង្សី ក៏គ្មានវាសនាបានចូលស្រុកខ្មែរដែរ ។
         ទ្រង់ធម្មិកោបាននិយាយទាំងអស់សង្ឃឹម មិនដូចមានសង្ឃឹមកាលពីពេលកន្លងទៅទេ ថា បក្សប្រឆាំងនឹងត្រូវរំលាយ ដោយតុលាការកំពូល តាមកំហុសធ្ងន់ធ្ងររបស់ខ្លួនដែលបានដាក់ខ្លួនធ្វេីជាអាយ៉ងបរទេស ហេីយអនុវត្តផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមយុទ្ធសាស្ត្របដិវត្តន៏ព៌ណចង្អុលបង្ហាញដោយចៅហ្វាយនាយបរទេស ។ កំហុសនេះ ត្រូវប្រឈមនឹងមាត្រា ៤៤៣ នៃក្រមព្រហ្មទ័ណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ពីបទសន្និដ្ឋិភាពជាមួយបរទេសបង្ករអំពេីប្រទូសរាយចំពោះប្រទេសជាតិ ដែលជាទោសក្បត់ជាតិ មានស្ថានទម្ងន់ជាប់គុកពី ១៥ - ៣០ ឆ្នាំ ។
         បញ្ហាពាក់ព័ន្ធនឹង ឯឧ កឹម សុខា និងទណ្ឌិត សម រង្សី កេីតឡេីងពីលទ្ធផលធ្វេីនយោបាយមិនសុចរិត និងបានប្រព្រឹត្តល្មេីសច្បាប់ដោយខ្លួនឯង គ្មានអ្នកណាគាបសង្កត់ គំរាមកំហែង និង ធ្វេីទុក្ខបុកម្នេញទេ គឺខ្លួនឯងធ្វេីទុក្ខបុកម្នេញខ្លួនឯង ។
          ដូច្នេះ ការសន្និដ្ឋានរបស់ទ្រង់ធម្មិកោ និងការព្រួយបារម្ភរបស់ទ្រ់ងគឺពិតជាត្រឹមត្រូវណាស់ សូមគាំទ្រ។