កាលពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ ២០១៧នេះ លោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានទៅដល់ប្រទេសកូរ៉េខាងត្បូង ដោយមានការស្វាគមន៍ប្រឆាំងពីហ្វូងបាតុករប្រមាណរាប់រយនាក់។ ដូច្នោះ ការធ្វេីបាតុកម្មប្រឆាំងនឹងដំណេីរទស្សនកិច្ចរបស់ឥស្សរជននយោបាយណាម្នាក់ មិនមែនជារឿងចំឡែកនោះទេ នៅក្នុងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យនានាលេីពិភពលោក។ តែទោះជាយ៉ាងនេះក្តី ក៏ដំណេីរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ នៅតែប្រព្រឹត្តទៅជាធម្មតាតាមកម្មវិធីដែលបានគ្រោងទុក។
ហេតុនេះ ការធ្វេីបាតុកម្មប្រឆាំងនឹងដំណេីរទស្សនកិច្ចរបស់លោកត្រាំ មិនខុសគ្នានឹងបាតុកម្មប្រឆាំងនឹងដំណេីរទៅ បំពេញបេសកកម្មនៅសហរដ្ឋ អាមេរិកកន្លងមករបស់លោកបណ្ឌិត ហ៊ុន ម៉ាណែតដែរ។ បេីទោះបីមានការរំខានខ្លះៗពីក្រុមជ្រុលនិយមមួយចំនួនតិចតួចបំផុត ក៏លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅតែសម្រេចបានលទ្ធផលជោគជ័យដ៏ត្រចះត្រចង់ក្នុងការបំពេញបេសកកម្មនេះស្របតាមផែនការដែលបានរៀបចំទុក ដេីម្បីបម្រេីផលប្រយោជន៍ជូនជាតិ និងមាតុភូមិនៃកម្ពុជាយេីង។ បេីតាមការឃោសនាប្រឌិតបំប៉ោងរបស់ក្រុមជនដឹកនាំធ្វេីបាតុកម្ម មេីលទៅហាក់ដូចជាអស្ចារ្យខ្លាំងណាស់ ប៉ុន្តែនៅទី បំផុត គឺលទ្ធផលបរាជ័យអត់បានការណ៍ដដែលហ្នឹង៕