គោលបំណង និង សំណូមពរនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបញ្ហាកម្ពុជា ថ្ងៃ២៣ តុលា ១៩៩១ គឺបញ្ចប់ជម្លោះរវាងភាគីខ្មែរ ដែលបែកបាក់គ្នា ដោយមានបទឈប់បាញ់គ្នានៅនឹងកន្លែង ចាត់តាំងការបោះឆ្នោតមួយរៀបចំដោយអ៊ុនតាក់ បង្កេីតរដ្ឋធម្មនុញ្ញថ្មីសម្រាប់ព្រះរាជាណាចក្រកម្ពុជាទី២ និងរៀបចំរាជរដ្ឋាភិបាលកម្ពុជាអាណត្តីទី១ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវអនុវត្តតាមគន្លងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជា ។
ប៉ុន្តែ ទោះបីអ៊ុនតាក់ចំណាយប្រាក់អស់ជាង២០០០ លានដុល្លារយ៉ាងណា ក៏មិនអាចរកបាននូវសន្តិភាពទាំងស្រុឲ្យកម្ពុជានៅឡេីយ ។ ក្រោយកិច្ចព្រមព្រៀង ជិត១០ ឆ្នាំ ទេីបកម្ពុជាអាចរកបានសន្តិភាពទាំងស្រុងជូនប្រទេសជាតុិ និងមានការឯកភាពជាតិ ដែលមិនធ្លាប់មានពីមុនរាប់រយឆ្នាំនោះ តាមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ។
រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តត្រឹមត្រូវតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោយគណបក្សប្រជាជនកម្ពុជាធ្វេីជាសុខដុមនីយកម្មនៅក្នុងសង្គមកម្ពុជា ដែលធ្វេីឲ្យប្រជាជនកម្ពុជារស់នៅប្រកបដោយសិទ្ធិសេរីភាព សុភមង្គល ប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយល្អ មានការរីកចម្រេីនលេីគ្រប់វិស័យ ការប្រកួតប្រជែងនយោបាយអនុវត្តត្រឹមត្រូវតាមគោលការណ៏លទ្ធិប្រជាធិបតេយ្យសេរី ដោយពង្រឹងបាននូវនីតិរដ្ឋ ដេីម្បីធានាសណ្តាប់ធ្នាប់សាធារណសង្គម ។
ប៉ុន្តែ ក្នុងការប្រកួតប្រជែងនយោបាយ បក្សប្រឆាំងមិនដេីរតាមលទ្ធិប្រជាធិបតេយ្យទេ ដោយដាក់ខ្លួនធ្វេីជាអាយ៉ងបរទេស ដេីរតាមនយោបាយបរទេស អនុវត្តតាមការបញ្ជារបស់បរទេស ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ កេីតចេញពីការបោះឆ្នោត ។ អំពេីក្បត់របស់មេបក្សប្រឆាំង និងក្រុមមេដឹកនាំបក្សប្រឆាំង គឺរំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ឆ្នាំ ១៩៩១ ។ មេបក្សប្រឆាំង និងបក្សប្រឆាំង ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ដោយជៀសមិនរួច ។ រាល់ការអំពាវនាវឲ្យទម្លាក់ចោលការអនុវត្តច្បាប់ចំពោះជន និងក្រុមជនល្មេីសច្បាប់ នោះ ជាការឥតប្រយោជន៏ ដែលគឺជាការចង់ឲ្យបោះបង់ការអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស តែប៉ុណ្ណោះ ។
កិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវអស់សុពលភាព ចាប់ពីឆ្នាំ១៩៩៣ នៅពេលដែលរដ្ឋធម្មនុញ្ញមួយ និងបង្កេីតបានរាជរដ្ឋាភិបាលកម្ពុជាអាណ្តិទី១ នៃរដ្ឋសភា ។ បរទេសមិនមានសិទ្ធិជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋមានឯករាជ្យ និងអធិបតេយ្យនោះឡេីយ ដែលមានបញ្ជាក់ក្នុងកិច្ចព្រមព្រៀងនេះ ។
រាល់ការចង់ជួយយិតយោងអាយ៉ងរបស់ខ្លួន ឲ្យរួចពីការអនុវត្តច្បាប់ មិនអាចបានជោគជ័យឡេីយ ៕
H. E សុខ ឥសាន
